[UPDATE] ជនសង្ស័យក្នុងការប៉ុនប៉ងធ្វើឃាតលោក Trump បានចុះឈ្មោះជាអ្នកគាំទ្រ​គណបក្ស​សាធារណរដ្ឋ ប៉ុន្តែមិនដឹងមូលហេតុនាំឲ្យមានការបាញ់ប្រហារ

2024/07/15 04:46:36 pm        242

ភ្នាក់ងារអនុវត្តច្បាប់សហព័ន្ធ និងក្នុងតំបន់បាននិយាយថា យុវជនអាយុ ២០ ឆ្នាំនៅរដ្ឋ ផេនស៊ីល​វេនៀ(Pennsylvania) ត្រូវបានគេសង្ស័យថាជាខ្មាន់កាំភ្លើង​ដែលប៉ុនប៉ង​ធ្វើឃាត​អតីត​ប្រធានា​ធិបតី លោក Donald Trump កាលពីថ្ងៃសៅរ៍ ដោយបានបាញ់ជាច្រើនគ្រាប់ និង​បាន​សម្លាប់​អ្នក​ទស្សនា​យ៉ាងហោចណាស់ម្នាក់។ ជនសងស្ស័យត្រូវបានភ្នាក់ងារ​សេវា​សម្ងាត់​អាមេរិក​បាញ់​សម្លាប់។

ការិយាល័យសហព័ន្ធស៊ើបអង្កេត FBI កាលពីព្រឹកថ្ងៃអាទិត្យបានកំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ដែល​ត្រូវបានសម្លាប់នៅកន្លែងកើតហេតុថាឈ្មោះតូម៉ាស់ ម៉ាត់ស៊ូក្រុកស៍ (Thomas Matthew Crooks )មកពីតំបន់ បេ ថេលផាក (Bethel Park) ។

យោងតាមកំណត់ត្រារបស់រដ្ឋ យុវជន ក្រុកស៍ ត្រូវបានចុះឈ្មោះជាអ្នកបោះឆ្នោតរបស់គណបក្សសាធារណរដ្ឋ ។ក្រុមមន្ត្រីស្រុកបាននិយាយថា ជនល្មើសបានបញ្ចប់ការសិក្សានៅវិទ្យាល័យនៅរដ្ឋ ផេនស៊ីលវេនៀ (Pennsylvania) កាលពីឆ្នាំ ២០២២ ។ យោងតាមមន្ទីរបញ្ចកោណបានឲ្យដឹងថា ជនសង្ស័យពុំមានទំនាក់ទំនងយោធាទេ។ 

យោងតាមប្រភពពីសមត្ថកិច្ចជាច្រើនបានឱ្យដឹងថា អាវុធដែលបានរកឃើញនៅកន្លែងកើតហេតុ គឺត្រូវបានឪពុករបស់ជនសង្ស័យទិញដោយស្របច្បាប់។

ប្រភពពីសមត្ថកិច្ចបានប្រាប់ទូរទស្សន៍ ABC News ថា អាជ្ញាធរបានរកឃើញវត្ថុបង្កឲ្យការព្រួយបារម្ភនៅក្នុងរថយន្តរបស់អ្នកបាញ់ប្រហារដែលចតនៅខាងក្រៅការជួបជុំនេះ។ ប្រភពបាននិយាយថា ក្រុមអ្នកបច្ចេកទេសគ្រាប់បែក និងអ្នកជំនាញផ្សេងទៀតត្រូវបានអំពាវនាវឱ្យធ្វើការស៊ើបអង្កេត ប៉ុន្តែគេមិនច្បាស់ថាតើវត្ថុទាំងនោះ គួរឱ្យសង្ស័យ ឬអាចបង្កគ្រោះថ្នាក់ឬយ៉ាងណានោះទេ៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        9
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm