លោក Biden ប្ដេជ្ញា​តាម​ប្រមាញ់​ខ្មាន់​បំផ្ទុះ​គ្រាប់បែក​សម្លាប់​ទាហាន​អាមេរិក​ ១៣​នាក់​នៅ​រដ្ឋធានី​កា​ប៊ុល​

2021/08/27 07:17:22 pm        722

​អាមេរិក៖ ប្រធានាធិបតី Joe Biden កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ផ្ញើ​សារ​យ៉ាង​ច្បាស់ ​ទៅកាន់​អ្នក​ដែល​បាន​វាយប្រហារ​នៅ​ខាងក្រៅ​អាកាសយានដ្ឋាន​ក្នុង​រដ្ឋធានី​កា​ប៊ុល ​ដែល​បាន​បណ្តាល​ឱ្យ​សមាជិក​កងទ័ព​អាមេរិក​ចំនួន ១៣​នាក់​ស្លាប់ ខណៈ​ដែល​សន្យា​ថា​ការ​ជម្លៀស​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​នឹង​បន្ត​។​

​លោក Biden បាន​និយាយ​ទៅកាន់​អ្នក​វាយប្រហារ​ថា ត្រូវ​ចាំ​ទុក។ យើង​នឹង​មិន​អត់ឱន​ឲ្យ​ឡើយ​។ យើង​នឹង​មិន​ភ្លេច​ទេ យើង​នឹង​តាម​ប្រមាញ់​អ្នក ហើយ​អ្នក​ត្រូវតែ​សង​ការខាតបង់​នេះ។​ ​លោក Biden បានស្ងៀមស្ងាត់​មួយសន្ទុះ​ដើម្បី​គោរព​ដល់​កងទ័ព​អាមេរិក​ ដែល​បាន​បាត់បង់​ជីវិត​ដោយ​ហៅ​ពួកគេ​ថា​ជា​វីរបុរស និង​ជា​ការ​ពលី​ដ៏​ធំធេង​សម្រាប់​ប្រទេសជាតិ​។ លោក​បាន​និយាយ​ពី​សេត​វិមាន​ថា ជីវិត​ដែល​យើង​បាត់បង់​នៅ​ថ្ងៃ​នេះ​គឺជា​ជីវិត​ដែល​ត្រូវ​បាន​ពលី​ក្នុង​ការ​បម្រើ​ឲ្យ​សេរីភាព សន្តិសុខ និង​ការ​លះបង់​ដើម្បី​សហរដ្ឋអាមេរិក។ ​លោក Biden បាន​និយាយ​ថា​ ស្ថានភាព​នៅ​ទីក្រុង​កា​ប៊ុល​នៅ​តែ​មាន​ការ​វិវត្ត​កាន់តែ​ធ្ងន់ធ្ងរ ហើយ​សហរដ្ឋ​អាមេរិក​នឹង​កំណត់​គោលដៅ​លើ​ទ្រព្យសម្បត្តិ មេដឹកនាំ និង​ទីតាំង​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម ISIS-K ជា​សម្ព័ន្ធមិត្ត​របស់​ពួក​រដ្ឋ​អ៊ីស្លាម​ ដែល​បាន​រាយការណ៍​ថាពួក​ខ្លួន​ជា​អ្នក​វាយប្រហារ​ភេរវកម្ម​នេះ​។​

​ប្រធានាធិបតី Joe Biden បាន​ប្តេជ្ញា​កាល​ថ្ងៃ​ព្រហស្បតិ៍​ថា​ នឹង​បញ្ចប់​ការ​ជម្លៀស​ពលរដ្ឋ​អាមេ​រិក​ និង​អ្នក​ផ្សេងទៀត​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន បើ​ទោះ​បី​ជា​មានការ​វាយ​ប្រហា​រ​ដោយ​គ្រាប់បែក​អត្តឃាត ​នៅ​អាកាសយានដ្ឋាន​កា​ប៊ុល​ក៏ដោយ​។ លោក​ក៏បាន​សន្យា​សងសឹក​ចំពោះ​ការ​ស្លាប់​នេះ​ ដោយ​ប្រកាស​ដល់​ពួក​ជ្រុលនិយម​ដែល​បាន​វាយប្រហារ​ថា "យើង​នឹង​តាម​​ចាប់ខ្លួន​អ្នក ហើយ​នឹង​ឲ្យ​អ្នក​សង​វិញ​យ៉ាង​ស័ក្ដិសម"​៕

អត្ថបទ​៖ សុខ​មាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        241
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        283
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        262

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm