ក្រុមហាម៉ាសថា ខ្លួនមិនបានចេញពីកិច្ចចរចាបទឈប់បាញ់ទេ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល

2024/07/15 05:31:15 pm        156

មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យ (១៤ កក្កដា) ថា ក្រុមអ៊ិស្លាមនិយមមួយនេះមិនបានដកខ្លួនចេញពីកិច្ចចរចាបទឈប់បាញ់ជាមួយអ៊ីស្រាអែលទេ បន្ទាប់ពីការវាយប្រហារដ៏បង្ហូរឈាមកាលពីចុងសប្តាហ៍នេះនៅតំបន់ហ្កាហ្សា ដែលអ៊ីស្រាអែល បាននិយាយថាកំណត់គោលដៅលើមេដឹកនាំយោធារបស់ក្រុមនេះគឺលោក ម៉ូហាម៉េដ ដេហ្វ (Mohammed Deif)។

លោក អ៊ីសហ្សាត អែលរ៉េស៊ីក (Izzat El-Reshiq) សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស បានចោទប្រកាន់អ៊ីស្រាអែល ថាបានព្យាយាមបង្អាក់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកសម្រុះសម្រួលអារ៉ាប់ និងសហរដ្ឋអាមេរិក ក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ ដោយបង្កើនការវាយប្រហាររបស់ខ្លួននៅក្នុងតំបន់ហ៊ុមព័ទ្ធ។

ការវាយប្រហារកាលពីថ្ងៃសៅរ៍នៅក្នុងក្រុង ខាន់យូនីស (Khan Younis) នៃតំបន់ហ្កាហ្សា ដែលក្នុងនោះយ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៩០ នាក់ត្រូវបានសម្លាប់ បានបង្កើនភាពសង្ស័យលើកិច្ចចរចាបទឈប់បាញ់។ មានសញ្ញាសង្ឃឹមកាន់តែខ្លាំងឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះដែលថាកិច្ចព្រមព្រៀងមួយអាចត្រូវបានឈានដល់ដើម្បីបញ្ឈប់ការប្រយុទ្ធ និងដោះលែងចំណាប់ថ្នូរ ប៉ុន្តែប្រភពពីអេហ្ស៊ីប បាននិយាយថាកិច្ចចរចានោះត្រូវបានផ្អាក។

យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារកាលពីថ្ងៃសៅរ៍ ដែលបានកំណត់គោលដៅលើប្រមុខយោធាក្រុមហាម៉ាស បានសម្លាប់លោក រ៉ាហ្វា សាឡាម៉ា (Rafa Salama) មេបញ្ជាការកងពលតូចនៅក្រុង ខាន់យូនីស របស់ហាម៉ាស ប៉ុន្តែមិនមានការបញ្ជាក់ថាលោក Deif ក៏ត្រូវបានសម្លាប់ដែរឬយ៉ាងណាទេ៕



អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        32
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        67
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm