រុស្ស៊ី អះអាងការគ្រប់គ្រងលើភូមិ Urozhaine ក្នុងតំបន់ Donetsk របស់អ៊ុយក្រែន

2024/07/15 05:59:39 pm        130

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យ (១៤ កក្កដា) ថា កងកម្លាំងរបស់ខ្លួនបានដណ្តើមកាន់កាប់ភូមិ អ៊ូរ៉ូហ្សៃណេ (Urozhaine) ក្នុងតំបន់ ដូណិតស្ក៍ (Donetsk) ភាគខាងកើតប្រទេសអ៊ុយក្រែន ហើយប្រសិនបើមានការបញ្ជាក់ នោះនឹងក្លាយជាការទទួលបានចុងក្រោយបំផុតក្នុងសមរភូមិ ចាប់តាំងពីការដណ្តើមបានទីក្រុងយុទ្ធសាស្ត្រ អាវឌីអ៊ីវកា (Avdiivka) ក្នុងខែកុម្ភៈ មក។

អ្នកសរសេរប្លុកអ៊ុយក្រែនបាននិយាយថា កងកម្លាំងរបស់ទីក្រុងគីវ បានបោះបង់ចោលការគ្រប់គ្រងភូមិនេះ នៅភាគនិរតីនៃទីក្រុង ដូណិតស្ក៍ ដែលគ្រប់គ្រងដោយរុស្ស៊ី។ យោធាអ៊ុយក្រែនបាននិយាយថា ការប្រយុទ្ធគ្នានៅតែបន្តកើតមាននៅក្នុងតំបន់នោះ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយក្នុងបណ្ដាញតេឡេក្រាមថា «ជាលទ្ធផលនៃសកម្មភាពជោគជ័យ ក្រុមកងកម្លាំងភាគខាងកើតបានកាន់កាប់ភូមិ អ៊ូរ៉ូហ្សៃណេ ក្នុងតំបន់ ដូណិតស្ក៍ ហើយកំពុងអនុវត្តប្រតិបត្តិការបោសសម្អាត និងដោះមីន»។

ភូមិនេះបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី នៅដើមខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែអ៊ុយក្រែន បានដណ្ដើមយកមកវិញនូវតំបន់តាំងទីលំនៅនៅជិតទន្លេ មូគ្រី យ៉ាលី (Mokri Yaly) ក្នុងខែកក្កដា ឆ្នាំ២០២៣។ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅក្នុងរបាយការណ៍កាលពីព្រឹកថ្ងៃអាទិត្យបាននិយាយថារុស្ស៊ី បានបើកការវាយប្រហារចំនួន ១៨ លើកលើភូមិ អ៊ូរ៉ូហ្សៃណេ និងតំបន់ជិតៗនោះផ្សេងទៀត ប៉ុន្តែមិនបាននិយាយអំពីភូមិនោះទៀតទេនៅក្នុងរបាយការណ៍រពេលសៀល៕

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        2
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        21
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm