សមាគមកាយឫទ្ធិនារីកម្ពុជាធ្វើយុទ្ធនាការ«ចាស់អ្នកថ្មីខ្ញុំ»ទទួលសំលៀកបំពាក់ ឬសម្ភារសិក្សាចែកជូនអ្នកត្រូវការ

2024/07/15 06:38:26 pm        220

សមាគមកាយឫទ្ធិនារីកម្ពុជាក្រោមគំនិតផ្ដួចផ្ដើម និងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានចាប់ផ្ដើមធ្វើយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នេះ ដើម្បី​ទទួល​យក​របស់​របរ​មានដូចជា សំលៀកបំពាក់ ឬសម្ភារសិក្សា ដែលលោកអ្នកឈប់ប្រើប្រាស់ តែនៅ​មាន​គុណ​ភាព​ល្អ យកទៅកែច្នៃឱ្យក្លាយជារបស់របរថ្មី មានប្រយោជន៍សម្រាប់អ្នកដែលត្រូវការ។

តាមរយៈកិច្ចសម្ភសន៍ជាមួយ BTV កាលពីថ្ងៃទី១៣ ខែកក្កដានេះ លោកស្រី ដេវី ឡាដែត ស្នងការ​កម្ម​វិធីក្រុមវឌ្ឍននារី និងជាប្រធានគម្រោងបរិស្ថាននៃសមាគមកាយឫទ្ធិនារីកម្ពុជា បាន​ឱ្យ​ដឹង​ថា សមាគមកាយឫទ្ធិនារីកម្ពុជា បង្កើតឡើងតាំងពីឆ្នាំ ១៩៩៦ មកម្លេះ ហើយបច្ចុប្បន្ន ក្រោម​ការដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំឱ្យមានគម្រោង និង​សកម្មភាពធំៗជាច្រើន ក្នុងនោះក៏មានគម្រោងចូលរួមសកម្មភាពសង្គមផងដែរ ហើយ​ដោយ​មើល​ឃើញគម្រោងចូលរួមសម្មភាពចូលរួមសកម្មភាពសង្គម និងថែរក្សាបរិស្ថាននេះល្អ ទើប​សមាគម​បានបន្តរៀបចំយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» នេះឡើងបន្ថែមទៀត។

លោកស្រី ដេវី ឡាដែត បានឱ្យដឹងថា ត្រឹមរយៈពេលពីរ បីថ្ងៃ បន្ទាប់ពីការប្រកាសយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ»នេះ គឺមានប្រជាពលរដ្ឋយ៉ាងផុសផុលបានចូលរួមបរិច្ចាគ របស់របរ និងសម្ភារៈ​ប្រើប្រាស់​របស់ខ្លួនមកកាន់សមាគម ហើយបច្ចុប្បន្ន​សមាគម​ក៏​បាន​ពង្រីក​ទីតាំង​ទទួល​ការ​បរិច្ចាគ​បន្ថែម​នៅតា​មទីតាំងសំខាន់ៗមួយចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ​ដើម្បី​ផ្ដល់​ភាពងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការចូលរួមបរិច្ចាគផងដែរ។

សូមជម្រាបថា យុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» បានចាប់ផ្ដើមចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី៣១ ខែ​កក្កដា ឆ្នាំ២០២៤ ដោយទទួលយករបស់របរមានដូចជា សំលៀកបំពាក់ ឬសម្ភារសិក្សា ដែល​លោក​អ្នកឈប់ប្រើប្រាស់ តែនៅមានគុណភាពល្អ យកទៅកែច្នៃឱ្យក្លាយ​ជា​របស់​របរ​ថ្មី​មាន​ប្រយោជន៍​សម្រាប់អ្នកដែលត្រូវការ។ ជនរួមជាតិទាំងអស់អាចចូលរួមបរិច្ចាគទៅកាន់ទីតាំង ផ្ទះលេខ ៥អេ ផ្លូវលេខ ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញឬលេខទំនាក់ទំនង៖ 096 646 4574 / 093 858 893៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        192
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        167
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm