ជប៉ុន សន្យាបន្តជួយលើការពង្រីកវិស័យសក្កានុពលសំខាន់ៗថែមទៀតដល់កម្ពុជា

2024/07/15 06:50:32 pm        141

ក្នុងជំនួបពិភាក្សារងារជាមួយសម្តេចប្រធានរដ្ឋសភា សមាជិកព្រឹទ្ធសភាជប៉ុន សន្យា​បន្ត​ជួយ​លើការ​ពង្រីកវិស័យសក្កានុពលសំខាន់ៗថែមទៀតដល់កម្ពុជា។

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាអធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បាន​អញ្ជើញជួបជាមួយ ឯកឧត្តម YAMAGUCHI Natsuo ប្រធានគណបក្ស Komeito និងជា​សមាជិក​ព្រឹទ្ធសភាជប៉ុន ដើម្បីទទួលការស្វាគមន៍នៃការបំពេញទស្សនកិច្ច និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

នាឱកាសនោះ​សម្តេចប្រធានរដ្ឋសភា បានសម្តែងការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះវ​ត្ត​មាន​របស់​ឯកឧត្តម សមាជិកព្រឹទ្ធសភាជប៉ុន និងគណៈប្រតិភូដែលបានអញ្ជើញមកកាន់រដ្ឋសភា ដែលនេះ​ឆ្លុះ​បញ្ចាំងពីទំនាក់ទំនងស្អិតរមួត និងមិត្តភាពរបស់ប្រទេសទាំងពីរដែលរីកចម្រើនជាលំដាប់ ក្នុង​នាមជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដែលទំនាក់ទំនងប្រទេសទាំងពីរផ្តើមចេញពីការយោគយល់ និងគិតគូរពីផលប្រយោជន៍រួមទៅវិញទៅមក។

សម្តេចប្រធានរដ្ឋសភា បញ្ជាក់ថា ការវិនិយោគរបស់ជប៉ុនពិតជាមានសារៈសំខាន់ ដែល​បង្ហាញ​ពី​ទំនុក​ចិត្តស្ថិរភាពលើប្រព័ន្ធគ្រប់គ្រងរបស់កម្ពុជា ដែលធ្វើឱ្យការ​អនុវត្តលើ​កម្មវិធី​ផ្សេងៗ​មាន​ទំនុក​ចិត្ត​ចូលរួមវិនិយោគបន្ថែមទៀតនៅកម្ពុជា។ សម្តេចប្រធានរដ្ឋសភា បញ្ជាក់ទៀតថា ការវិនិយោគ​របស់​ជប៉ុនបានរួមចំណែកដល់ការផ្ទេរចំណេះដឹង និងលើកម្ពស់សមត្ថភាពដល់ប្រជាពលករ និង​និយោគជិកបម្រើក្នុងក្រុមហ៊ុនទាំងអស់នោះ ដែលកត្តាជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។

ជាកា​រ​ឆ្លើយតប ឯកឧត្តមប្រធានគណបក្ស Komeito និងជាសមាជិកព្រឹទ្ធសភាជប៉ុន បានស្ងើចសរសើរពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស បន្ទាប់​ពីឯកឧត្តម​ធ្លាប់​បាន​អញ្ជើញ​មក​កម្ពុ​ជាក្នុងទសវត្សរ៍៩០ និងកាលពីឆ្នាំ២០០៦ ដែលនៅពេល​នោះ​ឯកឧត្តម​បានចូលរួម​លើ​កិច្ចការ​រ​បស់សម្អាតមីន និងសកម្មភាពមនុស្សធម៌នានានៅកម្ពុជា។ តាមរយៈបន្ទាប់ពីចុះពិនិត្យសារមន្ទីរមីនជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាកាលពីថ្មីៗនេះ ឯកឧត្តមនឹងបន្តការគាំទ្រជួយលើសកម្មភាពបោសសម្អាតមីន ដើម្បី​សម្រេច​គោលដៅ​កម្ពុជា​គ្មានមីននៅឆ្នាំ២០៣០។

ឯកឧត្តម បានបញ្ជាក់ថា ក្នុងនាមសមាជិកព្រឹទ្ធសភាជប៉ុន នឹងចូលរួម​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​កម្ពុជា ដោយទំនាក់ទំនងដែលត្រូវពង្រឹងចាប់ពីថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរ ព្រមទាំង​កម្រិត​ថ្នាក់​ដឹកនាំ​រដ្ឋសភា ថ្នាក់ដឹកនាំគណបក្ស និងរវាងប្រជាជននៃប្រទេសទាំងផងដែរ។

ក្នុង​ជំនួបនោះដែរ ភាគីទាំងពីរ បញ្ជាក់ថា​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់​ទំនង​គ្នា​យូរ​អង្វែង​ ត្រូវតែបន្តពង្រឹងបន្ថែមទៀត ដើម្បីសម្រេច​បាន​នូវ​មិត្ត​ភាព​មួយ​ពង្រីក​លើគ្រ​ប់​វិស័យ​រួម​មាន វិស័យសេដ្ឋកិច្ច សន្តិសុខ បរិស្ថាន ការប្រែប្រួលអាកាសធាតុ ដែលយកប្រជាជនជាស្នូល ព្រោះ​កិច្ចសហប្រតិបត្តិការនេះនិងចូលរួមចំណែកដល់ការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ ព្រមទាំង​ចូល​រួម​ចម្រៀងដល់សន្តិភាព និងបញ្ហាតំបន់ក្នុងសាកល និងពិភពលោក៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        186
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm