ភ្លើងគប់អូឡាំពិក យន្តហោះចម្បាំង និងសុនខសង្គ្រោះ ចូលរួមក្នុងក្បួនព្យុហយាត្រាទិវាជាតិប្រទេសបារាំង

2024/07/15 07:08:35 pm        66

ភ្លើងគប់កីឡាអូឡាំពិក បានបង្ហាញយ៉ាងពិសេសនៅក្នុងក្បួនព្យុហយាត្រាទិវាជាតិជាប្រពៃណីរបស់ទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃអាទិត្យ ទី១៤ ខែកក្កដា មុនពេលចេញដំណើរនៅជុំវិញរដ្ឋធានីបារាំង សម្រាប់ការបញ្ជូនតភ្លើងគប់។

ភ្លើងគប់ត្រូវបានកាន់ដោយទាហាន និងម្ចាស់មេដាយមាសកីឡាអូឡាំពិក នៅក្នុងព្រឹត្តិការណ៍នេះ ដោយជិះនៅលើខ្នងសេះ។

សិស្សថ្នាក់មធ្យមសិក្សារាប់សិបនាក់ បានចូលដង្ហែរក្បួនព្យុហយាត្រា ហើយម្ចាស់មេដាយមាសកីឡាអូឡាំពិក បានហុចភ្លើងគប់ទៅអ្នកស្ម័គ្រចិត្តវ័យក្មេងម្នាក់ នៅមុខប្រធានាធិបតីបារាំង លោក Emmanuel Macron និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់។

ភ្លើងគប់កីឡាអូឡាំពិក ត្រូវបានគេកំណត់ឲ្យទៅដល់ទីតាំងល្បីៗក្នុងទីក្រុងប៉ារីស ពេញមួយថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ ទី១៥ កក្កដា អំឡុងពេលការបញ្ជូនបន្ត។

ក្បួនព្យុហយាត្រាយោធា មានយន្តហោះមកពីកងអង្គភាពរបស់ប្រទេសបារាំង កងវរសេនាធំកងទ័ព កងម៉ារីន និងកងសន្តិសុខស៊ីវិល រួមទាំងសត្វសុនខសង្គ្រោះ និងក្រុមភ្លេងកងទ័ព។

ការប្រារព្ធពិធីនេះត្រូវបានធ្វើឡើង នៅជិតផ្លូវ Foch Avenue នៅឆ្នាំនេះ ខណៈផ្លូវ ស្សម អាលីសេ(Champs Elysees) ត្រូវបានត្រៀមសរួចរាល់សម្រាប់ការបញ្ជូនតភ្លើងគប់កីឡាអូឡាំពិក ។

ទិវាជាតិរបស់ប្រទេសបារាំង រំលឹកដល់ការសម្រុកចូលពន្ធនាគារ Bastille ក្នុងឆ្នាំ១៧៨៩ ជាព្រឹត្តិការណ៍សំខាន់មួយនៃបដិវត្តន៍ប្រទេសបារាំង។ ថ្ងៃនេះ គឺជាថ្ងៃវិស្សមកាលបុណ្យជាតិ នៅក្នុងប្រទេសបារាំង។


អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm