គណបក្សនយោបាយមួយចំនួននឹងរៀបចំកម្មវិធីជួបជុំអបអរសាទរថ្ងៃបើកដ្ឋានព្រែកជីកហ្វូណនតេជោ

2024/07/15 07:18:11 pm        314

គណបក្សនយោបាយមួយចំនួន នឹងរៀបចំកម្មវិធីជួបជុំអបអរសាទរ​ថ្ងៃបើកដ្ឋាន​ព្រែកជីក​ហ្វូណន​តេជោ ដើម្បីធ្វើឱ្យចលនាជាតិនិយមកាន់តែផុសផុលសម្រាប់ជាប្រយោជន៍សង្គមជាតិទាំងមូល។

ថ្លែងប្រាប់ BTV នៅថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០២៤ មាន​គណបក្ស​នយោបាយ​មួយ​ចំនួន​ក្នុង​ចំណោម​គណបក្សនយោបាយដែលមាននិន្នាការនយោបាយ និងសកម្មភាពនៅកម្ពុជា​បាន​ឱ្យដឹង​ថា ស្របពេលពិធីបើកការដ្ឋានគម្រោង​ព្រែកជីកហ្វូណនតេជោ​នៅ​សល់​រយៈ​ពេល​២០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ​ក្នុងនាមគណបក្សនយោបាយបានត្រៀមលក្ខណៈក្នុងការរៀបចំកម្មវិធី ដើម្បីចូល​រួម​អបអរសាទរជាមួយថ្នាក់ដឹកនាំ និងសមាជិករ​បស់​ខ្លួន​ក្នុង​ថ្ងៃ​បើក​ការដ្ឋាន​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោនាដើមខែសីហាខាងមុខ ដែលគម្រោងនេះ​ជា​គម្រោង​ប្រវត្តិសាស្រ្ត​មិន​ធ្លាប់​មាន​របស់​កម្ពុជា​។

លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បញ្ជាក់ថា ការរៀបចំកម្ម​វិធី​ជួប​ជុំក្នុង​ថ្ងៃ​បើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ គឺក្នុងគោលបំណងបង្ហាញពីបេះដូង និង​ភក្តីភាពចំពោះការផ្តួចផ្តើមគំនិតរបស់សម្តេចតេជោ ហ៊ុន សែន និងប្រមុខរាជរដ្ឋាភិបាល សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីជំរុញ​ឱ្យ​កម្ពុជា​មាន​គម្រោង​ព្រែកជីក​មួយ​ជា​សម្បត្តិ​របស់​ខ្លួន​ក្នុង​ការ​ពង្រីកសក្កានុពលលើវិស័យសំខាន់ៗ។

ជាមួយគ្នានេះ លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ បានឱ្យដឹងថា គណបក្ស​របស់​លោក​នឹង​រៀបចំការជួបជុំដោយលើកជាប​ដា​ភ្ជាប់​ជាមួយ​សារ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​លើ​គម្រោង​ព្រែក​ជីក​ហ្វូណនតេជោ ដែលសកម្មភាពខា​ង​មុខ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ឆ្លុះ​បញ្ចាំង​ថា​គណបក្ស​នយោបាយគ្រប់និន្នាការត្រូវមានសាមគ្គីភាព និងឯកភាពជាតិតែមួយ។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីប្រកាសពិធីបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ គម្រោង​នេះ​ត្រូវ​បានមជ្ឈដ្ឋានក្នុង និងក្រៅប្រទេសបន្តគាំទ្រយ៉ាងពេញទំហឹង ដើម្បីឱ្យគម្រោង​នេះ​ក្លាយ​ជា​ផ្លូវ​នាវា​ចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដោយតភ្ជាប់ផ្លូវ​ទឹក​រវាង​ទន្លេ​ទៅ​កាន់​សមុទ្រ​កម្ពុជា​ ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប និងមានប្រវែង១៨០គីឡូម៉ែត្រ ខណៈ​គម្រោង​គ្រោង​ចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារអាមេរិក៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        35
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        133
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm