ក្រុម​ជើងឯក​លី​គ និង​ពាន​សម្ដេច​តេ​ជោ​ឆ្នាំ​២០២០ មានឱកាស​លេង​ពាន AFC Cup 2022

2021/08/27 01:08:20 pm        29

​បាល់ទាត់៖ គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា ​(CNCC) បាន​បង្ហាញ​អំពី​នីតិវិធី​ក្នុង​ការ​កំណត់​យក​ក្រុម​តំណាង​ជាតិ​មាន​សិទ្ធ ទៅ​ចូលរួម​ប្រកួត​ពានរង្វាន់​ជើងឯក​បាល់ទាត់​ទ្វីប​អាស៊ី AFC Cup 2022 ហើយដោយ​បែង​ចែកជា ២​ជម្រើស ខណៈ​ក្រុម​ជើងឯក​លី​គ និង​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២០ នៅ​មាន​ឱកាស​ចូលរួម​ប្រកួត​ពាន​កម្រិត​ទី​២ ប្រចាំ​ទ្វីប​នេះ ប្រសិនបើ​ការប្រកួត​ពានរង្វាន់​ទាំងពីរ​មិន​បញ្ចប់​ការប្រកួត​ក្នុង​ឆ្នាំនេះ​។​

​ការ​ជូន​ដំណឹង​នេះដោយ​យោង​តាម​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ បាន​កើត​ឡើង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា ធ្វើ​ឲ្យ​រង​ផល​ប៉ះពាល់​ដល់​ការប្រកួត​លី​គ និង​ពាន​សម្ដេច​តេ​ជោឆ្នាំ​២០២១ ដែល​អាច​មិន​បញ្ចប់​ទៅ​ដោយ​រលូន​តា​ម​កម្មវិធី និង​ដោយ​យោង​តាម​ស្មារតី​អង្គប្រជុំ​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​កាលពី​ថ្មីៗ ក្នុង​ករណី​បើ​ការប្រកួត​ពានរង្វាន់​ទាំងពីរ​មិន​អាច​បញ្ចប់​បាន ដូច្នេះ​ការកំណត់​ក្រុម​តំណាង​ជាតិ​ចូលរួម​ប្រកួត​ពានរង្វាន់ AFC Cup 2022 នឹង​កំណត់​៖ ​ទី​១-​ប្រសិនបើ​ដំណើរការ​ប្រកួត​ពានរ​ង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គឆ្នាំ​២០២១ មិន​បញ្ចប់​ក្នុង​ឆ្នាំ​២០២១ នោះទេ សិទ្ធិ​ចូលរួម​ប្រកួត​ពានរង្វាន់ AFC Cup 2022 នឹង​បាន​ទៅ​ក្រុម​ជើងឯក​ឆ្នាំ​២០២០ បាន​ន័យ​ថា ក្រុម​បឹងកេត និង​ក្រុម​វិសាខា​ដែល​ជា​ក្រុម​ជើងឯក​លី​គ និង​ពាន​សម្ដេច​តេ​ជោ​រដូវ​កាល​ឆ្នាំ​២០២០​។​ ​ទី​២-​ប្រសិនបើ​ដំណើរការ​ប្រកួត​ពានរ​ង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គឆ្នាំ​២០២១ ដំណើរការ​ចប់​ទៅតាម​ការគ្រោងទុក សិទ្ធ​ចូលរួម​ប្រកួត​ពានរង្វាន់ AFC Cup 2022 នឹង​រក្សា​នៅ​ដដែលសម្រាប់​ក្រុម​ដែល​ទទួលបាន​ជើងឯក​ឆ្នាំ​២០២១។​

​គួរ​បញ្ជាក់ថា ក្នុងការ​ប្រកួត​ពានរ​ង្វាន់ AFC Cup 2021 ក្រុម​តំណាង​កម្ពុជា ២​ក្រុម​គឺ​ក្រុម​បឹងកេត និង​វិសាខា​មិនបាន​ប្រកួត​នោះទេ បន្ទាប់ពី​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីប​អាស៊ី​សម្រេច​លុបចោល​ ការប្រកួត​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ដោយសារ​វិបត្តិ​កូ​វីដ​-១៩។ ​ក្រឡេក​មក​ចាប់អារម្មណ៍​ការប្រកួត​ពានរង្វាន់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២១ មកទល់​បច្ចុប្បន្ននៅ​មិនទាន់​បញ្ចប់​ការប្រកួត​ជើងឯក​ថ្នាក់​ខេត្ត​នោះទេ ខណៈ​លី​គ​កំពូល​កម្ពុជាគ្រោង​ត្រឡប់មកវិញ នា​ចុង​សប្ដាហ៍​នេះ ជាមួយ​ការប្រកួត​សេសសល់​ក្នុង​ជុំ​ទី​១ បន្ទាប់ពី​ផ្អាក​ម្ដង​ហើយ​ម្ដងទៀត ដោយសារ​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩ ពិសេស​ជំងឺ​កូ​វីដ​បំប្លែង​ថ្មី​ដែល​តា ​(Delta) តែម្ដង៕ ​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm