កម្ពុជាបានត្រៀមលក្ខណៈរួចរាល់នាំផលិតផលជលផលទៅទីផ្សារអឺរ៉ុប

2024/07/15 08:25:09 pm        204

កម្ពុជាបានត្រៀមលក្ខណៈរួចរាល់ នាំផលិតផលជលផលពីកម្ពុជាទៅទីផ្សារអឺរ៉ុប ប្រសិន​បើ​អគ្គនាយកដ្ឋានទទួលបន្ទុកសុខភាព និងសុវត្ថិភាពរបស់សហភាពអឺរ៉ុប ចុះមក​វាយ​តម្លៃ​នៅ​ឆ្នាំ​២០២៥ ហើយយល់ព្រមអនុញ្ញាតឱ្យនាំទៅអឺរ៉ុប។

មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានមុនចេញដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយ អំពី​សហ​គ្រាស​ជលផលទទួលបានការគាំទ្រពីគម្រោង CAPFISH-Capture នាថ្ងៃទី១៥ ខែកក្កដានេះ លោក​ជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា សហគ្រាសជលផលដែលទទួលបានការគាំទ្រពីគម្រោង CAPFISH-Capture បានត្រៀមលក្ខណៈរួចរាល់ រង់ចាំការវាយតម្លៃពីអគ្គនាយកដ្ឋានទទួលបន្ទុកសុខភាព និង​សុវត្ថិភាពរបស់សហភាពអឺរ៉ុប ចុះមកវាយតម្លៃនៅឆ្នាំក្រោយ។ ហើយប្រសិនការវាយតម្លៃនេះ គោរ​ព​ទៅតាមស្តង់ដារសុវត្ថិភាពម្ហូបអាហាររបស់សហភាពអឺរ៉ុប នោះកម្ពុជានឹងអាចនាំ​ផលិត​ផលជលផលទៅទីផ្សារអឺរ៉ុប។ លោកជំទាវបន្តថា តាមរយៈគម្រោង CAPFISH-Capture លូវ​នេះ​មាន​សហ​គ្រាសចំនួន១៧ហើយ ទទួលបាន​និមិត្ត​សញ្ញា​គុណភាព​​ផលិត​ផល​ជល​ផល​កម្ពុជា​(CQS)។

លោក ប្រាយអាន់ ហ្វ័រណារី (Bryan Fornari) នាយកផ្នែក​សហប្រតិបត្តិការ​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា លើកឡើងថា សហគ្រាសកម្ពុជា​អាច​នាំ​ផលិតផល​ជលផល​ទៅ​ទីផ្សារ​អឺរ៉ុប​ត្រូវការ​រៀប​ចំ​នីតិវិធីជាច្រើនដែលអាជ្ញាធរនៃប្រទេសកម្ពុជា និងសហភាពអឺរ៉ុបមានកិច្ចសហការរួមគ្នា។ លើស​ពីនេះ លោកបានលើកឡើងពី សក្តានុពលផលិតផលជលផលនៅកម្ពុជាផងដែរ។

រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សហការ​ជាមួយ​អង្គ​ការ​សហ​ប្រជាជាតិ​ដើម្បីអភិវឌ្ឍន៍(UNIDO) បានរៀបចំដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយ អំពី​សហ​គ្រាស​ជល​ផលទទួលបានការគាំទ្រពីគម្រោង CAPFISH-Capture ស្ថិតនៅក្នុងរាជធានីភ្នំពេញ ខេ​ត្តកោះកុង និងខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ ដំណើរ​ទស្សនកិច្ចនេះ ធ្វើឡើងក្រោមប្រធានបទស្តីពី៖ការទទួលស្គាល់ក្នុងស្រុក និង​ជា​សាកល​៖ផ​លិត​អាហារ​សុវត្ថិភាព ពន្លឿនភាពជោគជ័យ៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        165
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm