រដ្ឋបាលខេត្តបាត់ដំបង ណែនាំពីការអបអរសាទរការបើកការដា្ឋនសាងសង់ព្រែកជីកហ្វូណនតេជោ

2024/07/15 09:24:01 pm        218

ដើម្បីចូលរួមអបអរសាទរក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះរដ្ឋបាលខេត្តបាត់ដំបងបានធ្វើការណែនាំមួយចំនួនដល់មន្ទីរ អង្គភាព រដ្ឋបាលមូលដ្ឋាន និងស្ថាប័ននានា។

តាមរយៈសេចក្ដីណែនាំចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបាត់ដំបង បានណែនាំដល់សាលាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ-សង្កាត់ គ្រប់ទីកន្លែងនិងវិហារសាសនារួមមានគ្រប់ទីវត្តអារាម មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ ស៊ូរ៉ាវ វិហារសាសនា ស្នាក់ការ ថ្វាយបង្គំ...ជាដើម សាលារៀន មន្ទីរពេទ្យ គ្រឹះស្ថានសាធារណៈ និងឯកជន ត្រូវរៀបចំដោតទង់ជាតិ ទង់ជ្វាលា បដាពាក្យស្លោក គ្រប់រដ្ឋបាលក្រុង-ស្រុក និង​រដ្ឋបាល​ឃុំ-សង្កាត់ ត្រូវបន្តណែនាំដល់បងប្អូនប្រជាពលរដ្ឋ រៀបចំដោតទង់ជាតិនៅតាមមុខគេហដ្ឋានរៀងៗខ្លួន។

រដ្ឋបាលខេត្ត បានណែនាំដ​ល់​គ្រប់​អង្គភាព​ស្ថាប័ន​ខាង​លើ​ព្រម​ទាំង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង​ធ្វើ​ការ​វាយ​គង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នាវេលាម៉ោង ៩:០៩នាទីព្រឹក។

រដ្ឋបាលខេត្ត ណែនាំដល់រដ្ឋបាលស្រុក ត្រូវពិនិត្យ​លទ្ធភាព​រៀបចំ​ទី​កន្លែង​ឱ្យ​បាន​សមរម្យ​សម្រាប់​រៀបចំ​ពិធី​អបអរ​សាទរ ដោយរៀបចំឱ្យមានការប្រគុំតន្ត្រី ឬសម្ដែងសិល្បៈ និងការអុជកាំជ្រួចតាមលទ្ធភាព នាវេលាម៉ោង១៩:០០ នាទី​យប់។ ដោយឡែករដ្ឋបាលក្រុងបាត់ដំបងត្រូវសហការរៀបចំជាមួយនឹងរដ្ឋបាលខេត្តក្នុងការប្រគំតន្ត្រី ឬ សម្ដែង​សិល្បៈ អុចកាំជ្រួច ដើម្បីបង្កការសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋក្នុងការអបអរសាទរការបើក ការដ្ឋាន​សាង​សង់​ព្រែក​ជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ ​មន្ទីរព័ត៌មានខេត្ត ត្រូវណែនាំឱ្យប្រព័ន្ធ​ឃោសនា​របស់​រដ្ឋ និងឯកជនក្នុងខេត្តចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីអត្ថប្រយោជន៍នៃគម្រោងព្រែកជីកហ្វូណនតេជោ និង​ទស្សនីយភាពនៃការអបអរសាទរ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។

សូម​បញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេច អគ្គម​ហា​សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជា​ណាចក្រ​កម្ពុជាហើយបាន​និងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល​ នីតិកាលទី៧ នៃ​រដ្ឋសភា ដើម្បី​បន្សល់​ទុក​ជា​កេរ​មរតក​ប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។ គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ​នឹង​ផ្ដល់​ផល​ប្រយោជន៍​ដ៏​មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការតភ្ជាប់ប្រព័ន្ធ ដឹកជញ្ជូនត្រង់​ទៅ​សមុទ្រ​ប្រើ​ពេល​វេលា​ខ្លី និងថ្លៃដឹកជញ្ជូនទាប។ ទន្ទឹមនេះគម្រោងព្រែកជីកហ្វូណនតេជោ​នឹង​ជួយ​ឱ្យ​ព្រះរាជាណាចក្រកម្ពុជា​ពង្រឹង​នូវ​ឯករាជ្យ​ភាព​ខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក ហើយ នឹងមិនបង្កផលប៉ះពាល់​ដល់​បរិស្ថាន​ប្រព័ន្ធ​អេកូឡូស៊ី និងរំហូរទឹកទន្លេមេគង្គឡើយ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        172
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        88
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm