មនុស្ស៤នាក់ រងរបួសក្នុងការវាយប្រហារដោយការបើករថយន្តបំបុក នៅអ៊ីស្រាអែល

2024/07/15 11:30:26 pm        42


អាជ្ញាធរអ៊ីស្រាអ៊ែល បាននិយាយថា មនុស្ស៤នាក់ បានរងរបួស នៅពេលដែលអ្នកវាយប្រហារដែលសង្ស័យម្នាក់ បានបើករថយន្តបំបុកចូលទៅក្នុងចំណតរថយន្តក្រុងមួយកន្លែង នៅភាគកណ្តាលប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ។

លោក Avi Biton មេបញ្ជាការស្រុក បាននិយាយថា ជនសង្ស័យ ដែលនគរបាលជឿថាជាអ្នករស់នៅទីក្រុងហ្សេរុយសាឡឹមខាងកើត ត្រូវបានបាញ់និងបង្ក្រាបដោយកងកម្លាំងសន្តិសុខ នៅកន្លែងកើតហេតុ។ 

លោកនិយាយថា អ្នកអាចមើលឃើញពីក្រោយខ្ញុំ នូវទីតាំងនៃការវាយប្រហារដោយការបើករថយន្តបំបុក ដែលភេរវករម្នាក់ បានបើករថយន្តម៉ាតូយ៉ូតា បានមកដល់ហើយបានវាយប្រហារដោយបើករថយន្តបំបុក។ ជាទុក្ខសោកធំបំផុតរបស់យើង ដែលបុរសរូបនេះ ធ្វើឲ្យរងរបួសមនុស្សចំនួន៤នាក់ ។ 

នគរបាលនិយាយថា ពួកគេកំពុងស្វែងរកអ្នកសមគំនិតដែលអាចមានផ្សេងទៀតនៅក្នុងតំបន់នេះ។ អំពើហិង្សាបានកើនឡើងនៅក្នុងប្រទេសអ៊ីស្រាអែល ក្នុងអំឡុងពេលនៃយុទ្ធនាការយោធារបស់ខ្លួននៅតំបន់ហ្កាហ្សា ប្រឆាំងក្រុមហាម៉ាសដែលក្រុមនេះបានវាយប្រហារភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា។ 

អ៊ីស្រាអែល បានសងសឹកវិញដោយសកម្មភាពយោធានៅតំបន់ហ្កាហ្សា ដែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង ៣៨,០០០នាក់ នេះបើតាមអាជ្ញាធរវេជ្ជសាស្រ្ដនៅហ្កាហ្សា។

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមនេះមិនបានដកខ្លួនចេញពីកិច្ចចរចាបទឈប់បាញ់នៅទីក្រុងគែរ និងទីក្រុងដូហាទេ បន្ទាប់ពីការវាយប្រហារកាន់តែខ្លាំង កាលពីចុងសប្តាហ៍របស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បណ្តាលឲ្យមនុស្សជាងមួយរយនាក់ ស្លាប់។

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        2
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        21
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm