រយៈពេល២ខែចុងក្រោយនេះ តម្លៃដំឡូងមីមានការធ្លាក់ចុះដោយសារបញ្ហាអាកាសធាតុ

2024/07/15 11:34:14 pm        301

តំណាងសមាគមសម្ព័ន្ធដំឡូងមី កម្ពុជា-ចិន បានឱ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ តម្លៃ​ដំឡូងមីស្រស់មានភាពល្អប្រសើរ គឺជាង៦០០រៀល ក្នុង១គីឡូ។ ប៉ុន្តែ​គិត​ក្នុង​រយៈពេល​២​ខែ​ចុង​ក្រោយនេះ ខែឧសភា និងមិថុនា មានការធ្លាក់ចុះទៅវិញ ដោយសារកម្តៅកើនខ្លាំង ដែល​ធ្វើ​ឲ្យ​តម្លៃ​ធ្លាក់​មកត្រឹមជាង ២០០រៀលក្នុង១គីឡូ។

លោក សាន សេង សមាជិកក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធដំឡូងមី កម្ពុជា-ចិន នៅព្រឹកថ្ងៃទី១៥ ខែ​កក្កដានេះ មានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា តម្លៃធ្លាក់ចុះក្នុងរយៈពេល ២ខែ​ចុង​ក្រោយ​នេះ ដោយសារបញ្ហាអាកាសធាតុ គឺកម្តៅកើនខ្លាំង ធ្វើឲ្យដំឡូងមីរលួយក្នុងដី និង​បាត់​បង់​ជាតិ​ម្សៅដំ​ឡូងមីក្នុងដី រហូតមកទល់ពេលនេះតម្លៃដំឡូងមីធ្លាក់ចុះថោក ដែលបាត់តម្លៃប្រហែល ៦០% មានន័យថា ធ្លាក់ចុះមកត្រឹម ៣០ទៅ៤០% ដែលនៅសល់មិនដល់ ៣០០រៀល ក្នុង​១​គីឡូ​នោះ​ទេ។ លោកបន្ថែមថា បើគិតតែក្នុងខេត្តក្រចេះ តម្លៃដំឡូងមីស្រស់​ដែល​កសិករ​លក់​ចេញ​ទៅ​ឲ្យ​ឈ្នួញ ប្រហែល ២១០ ទៅ២២០រៀល និងឈ្មួញយកទៅលក់បន្តទៅកាន់ប្រទេសជិតខាង ប្រហែល ២៥០រៀល ក្នុង១គីឡូ។

ពាក់ព័ន្ធការនាំចេញដំឡូងមី លោក សាន សេង បានបញ្ជាក់ថា ការនាំចេញពីខាងលោក ចេញ​ទៅ​លក់​លើ​ទីផ្សារក្រៅស្រុក បើគិតក្នុងឆ្នាំ២០២២ មានចំនួនប្រមាណ ៧០ម៉ឺនតោន, ឆ្នាំ​២០២៣ ប្រមាណជាង ៣០ម៉ឺនតោន និងឆ្នាំ២០២៤ មានចំនួនប្រមាណ ១,៦លានតោន លើទំហំ​ផ្ទៃ​ដីសរុបប្រហែល ១លានហិចតា។ លោកបានឲ្យដឹងទៀតថា ជាផែនការ​របស់​សម្ព័ន្ធ​ដំឡូងមី​ កម្ពុជា-ចិន ឆ្នាំ២០២៤-២០២៥នឹងនាំចេញឲ្យបានច្រើនទៅកាន់ទីផ្សារប្រទេសចិន ទៅ​តាម​លទ្ធភាពដែលអាចធ្វើទៅបាន ក្នុងចំនួនយ៉ាងតិច ពីចន្លោះ៥០ម៉ឺន ទៅ ១លានតោន នា​ពេល​​ខាងមុខ។

សមាជិកក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធដំឡូងមី កម្ពុជា-ចិន រូបនេះ បាន​សំណូមពរ​ទៅ​កាន់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាក្រសួងសាមីនូវបញ្ហាវិស័យដំឡូងមីផងដែរ ដោយ​ស្នើ​សុំ​ស្រង់​នូវ​ផ្ទៃ​ដី​ដាំដុះ និងទំហំផលិតប្រចាំឆ្នាំឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីរួមគ្នាសហការ​គ្នា​ទៅ​មុខ​បន្តទៀត ក្នុងការរិះរកវិធី និងផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជា សំដៅទាក់​ទាញ​អ្នក​វិនិយោគ ឲ្យងាកមកចាប់អារម្មណ៍បើករោងចក្រកែច្នៃដំឡូងមីបន្ថែមទៀត ដើម្បីជំរុញ​ដល់​ការ​ពង្រីក​ទីផ្សារ​នាំចេញ និងលើកកម្ពស់វិស័យដំឡូងមីនៅកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត។

យោងតាមរបាយការណ៍របស់នាយកដ្ឋានរដ្ឋបាលផែនការគណនេយ្យ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ​នៃអគ្គនាយកដ្ឋានកសិកម្ម ក្នុងឆមាសទី១ ឆ្នាំ២០២៤ ការនាំចេញដំឡូងមីស្រស់ កម្ពុជា​សម្រេចបានចំនួនជាង ១,៦៧លានតោន កើងឡើងជាង ៣៨៤% បើធៀបទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ២០២៣។

ដោយឡែក ក្នុងរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជានាំចេញ​ដំឡូង​មីស្រស់ ដំឡូមីក្រៀម និងម្សៅដំឡូងមី នៅឆ្នាំ២០២៣ ចំនួនសរុបជាង ៣លានតោន រួមមាន ដំឡូង​មី​ស្រស់ចំនួន ១,៩៦លានតោន កើនឡើង ២៦.៥១%, ចំណិតដំឡូងមីក្រៀមមានចំនួន ១,២៩លានតោន ធ្លាក់ចុះ ៣៧.៦៤%, ម្សៅដំឡូងមី មានចំនួនជាង ៣,៦ម៉ឺនតោន ធ្លាក់ចុះ​៤៥.៣៩%៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm