មេដឹកនាំ​ពិភពលោក​ និង​ក្រុម​តា​លី​បង់​ថ្កោល​ទោស​ការ​វាយ​ប្រហារ​នៅ​អាកាស​យានដ្ឋាន​ក្រុង​កា​ប៊ុល​

2021/08/27 09:56:19 pm        484

​អាហ្វហ្គានីស្ថាន៖ មានការ​ចូលរួម​រំលែក​ទុក្ខ​ និង​ការ​ថ្កោលទោស​ពី​មេដឹកនាំ​ពិភពលោក ​បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់បែក ​២​លើក​នៅ​ខាងក្រៅ​អាកាសយានដ្ឋាន​ក្រុង​កា​ប៊ុល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដែល​បណ្តាលឱ្យ​មនុស្ស​រាប់​សិប​នាក់​ស្លាប់​ និង​របួស​។

ពួក​តា​លី​បង់​ដែល​ជា​អ្នកគ្រប់គ្រង​តាម​ព្រឹត្តិ​ន័យរបស់​អា​ហ្វ​ហ្គា​នី​ស្ថាន​​និយាយ​ថា ​ខ្លួន​បាន​បើក​ការស៊ើបអង្កេត​លើ​ការវាយប្រហារ​នេះ​ហើយ​។ ​ទីបញ្ជាការ​កណ្ដាល​សហ​រដ្ឋ​អាមេរិក​បាន​និយាយ​ថា ​ការវាយប្រហារ​ភេរវកម្ម​រដ្ឋ​អ៊ីស្លាម​បាន​សម្លាប់​ទាហាន​អាមេរិក​យ៉ាងតិច ១៣​នាក់​ និង​របួស ១៨​នាក់​ទៀត​។ ​ជន​ស៊ីវិល​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រមាណ​ ៩០​នាក់​ត្រូវ​បាន​សម្លាប់​។​ ភ្លាមៗ​ក្រោយ​ការវាយប្រហារ​ លោក​ប្រធានាធិបតី​អាមេរិក​ប្ដេជ្ញា​សងសឹក​ក្រុម​ភេរវ​ករ ​ដែល​បាន​សម្លាប់​កងទ័ព​រប​ស់​លោក​។​ ​ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប​ លោកស្រី Ursula von der Leyen ​បាន​ថ្កោលទោស​ចំពោះ​ “​ការវាយប្រហារ​ដ៏​កំសាក​ និង​អមនុស្សធម៌​” នៅ​លើ​បណ្តាញ​សង្គម​ធ្វី​ត​ធ័​រ​ដោយ​បាន​បន្ថែម​ថា​“ វា​ជា​រឿង​សំខាន់​ខ្លាំង​ណាស់​ ក្នុង​ការ​ធ្វើ​យ៉ាង​ណា​ធានា​សុវត្ថិភាព​របស់​ប្រជាជន​នៅ​ព្រលានយន្តហោះ​”។ ​លោកស្រី​បាន​បន្ថែម​ថា ​“សហគមន៍​អន្តរជាតិ​ត្រូវតែ​ធ្វើការ​រួមគ្នា​យ៉ាង​យកចិត្តទុកដាក់​ ដើម្បី​ចៀសវាង​ការ​កើត​ឡើងវិញ​នៃ​អំពើ​ភេរវកម្ម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ និង​នៅ​កន្លែង​ផ្សេងទៀត​”។

​អគ្គលេខាធិការ​អង្គការ​ណា​តូ​ លោក Jens Stoltenberg ក៏បាន​សម្ដែង​ការ​ខឹង​សម្បា ​និង​សោកស្ដាយ​ផង​ដែរ​។ ដោយ​សរសេរ​នៅ​លើ​បណ្ដាញ​ធ្វី​ត​ធ័​រ ខ្ញុំ​សូម​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការវាយប្រហារ​ភេរវកម្ម​ដ៏​រន្ធត់ ​នៅ​ខាងក្រៅ​អាកាសយានដ្ឋាន​កាល​ប៊ុល។​ គំនិត​របស់ខ្ញុំ​គឺ​នៅ​ជាមួយ​អ្នក​ដែល​រង​ផល​ប៉ះពាល់ ​និង​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ​។ អាទិភាព​របស់​យើង​គឺ​ការ​ជម្លៀស​ប្រជាជន​ឱ្យ​បាន​ច្រើន ​ដើម្បី​សុវត្ថិភាព​ឱ្យបាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ក្រៅ​ពី​នេះ​នៅ​មាន​ប្រធានាធិបតី​បារាំង Emmanuel Macron ក៏ដូចជា​មេដឹកនាំ​ពិភពលោក​ជាច្រើន​ទៀតដែល​បាន​ថ្កោលទោស​ ការ​វាយ​ប្រហារ​លើ​អាកាសយានដ្ឋាន​កា​ប៊ុល ស្រប​ពេល​ដែល​ការ​ជម្លៀស​នៅតែ​បន្ត​ ខណៈ​ពេល​វេលា​កំណត់​ថ្ងៃ​៣១ ខែ​សីហា​កាន់តែ​ជិត​ដល់​៕

អត្ថបទ​៖ សុខ​មាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        249
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        291
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        270

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm