ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ដឹកនាំកិច្ចប្រជុំពិនិត្យលើខ្លឹមសារប្រវត្តិសាស្រ្តនៃនៃនយោបាយ ឈ្នះ ឈ្នះរបស់រដ្ឋបាលខេត្តចំនួន៤ ដើម្បីរំលេចលើស្តូបឈ្នះ ឈ្នះ

2024/07/15 11:59:03 pm        153

សៀមរាប៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី ប្រធានអនុគណ:កម្មាការសាងសង់ស្តូបឈ្នះ ឈ្នះ អន្លង់វែង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យឆ្លងការងារខ្លឹមសារប្រវត្តិសាស្រ្ត របស់រដ្ឋបាលខេត្តទាំង៤ ( កំពង់ធំ សៀមរាប ឧត្តរមានជ័យ និងព្រះវិហារ ) សម្រាប់រៀបចំចម្លាក់នៅស្តូបឈ្នះ ឈ្នះ អន្លង់វែងក្នុងខេត្តឧត្តរមានជ័យ។ 

ឯកឧត្តមទេសរដ្ឋមន្រ្តី រំលេចថា គិតមកដល់ពេលនេះ ការងារសាងសង់ស្តូបឈ្នះ ឈ្នះអន្លង់វែងសម្រេចបាន៥២ភាគរយ និងតួស្តូបសម្រេចបាន ១០០ភាគរយ ហើយក្រុមការងារខ្លឹមសារបានខិតខំស្វែងរកនូវប្រភពឯកសារ តឹកតាងចាស់ៗ សម្រាប់តាក់តែងនូវខ្លឹមសារឱ្យឃើញគុណតម្លៃនយោបាយឈ្នះ ឈ្នះ និងវឌ្ឍនភាពសង្គមកម្ពុជាបច្ចុប្បន្ន ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់ពីការខិតខំរបស់ស្ថាបនិកនយោបាយឈ្នះ ឈ្នះ និងជាស្មារតីរួមគ្នាថែរក្សាសន្តិភាព។ 

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានស្នើឱ្យក្រុមការងារទាំងអស់ត្រូវបន្តសិក្សាលើសិក្សាលើព្រឹត្តិការណ៍ការពារបូរណភាពទឹកដីចន្លោះឆ្នាំ២០០៨ ដល់ ២០១១ សមិទ្ធផលរបស់សមាគមអតីតយុទ្ធជនកម្ពុជា, គណៈកម្មការធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ប្រវត្តិនៃការបង្កើតខេត្ត អត្តសញ្ញាណ សមទ្ធិផលរបស់ខេត្តទាំង០៤ ដើម្បីចម្លាក់តាមជញ្ជាំងស្តូបឈ្នះ ឈ្នះ អន្លង់វែង ដោយសហការជាមួយ ក្រុមការងារសាងសង់លើការកំណត់ទំហំខ្នាតចម្លាក់ និងខ្លឹមសារសេចក្តីពន្យល់។ 

ឯកឧត្តម ប្រធានអនុគណ:កម្មាការ បានថ្លែងការកោតសរសើរអនុគណ:កម្មាការសាងសង់ស្តូបឈ្នះ ឈ្នះ អន្លង់វែង មេបញ្ជាការកងពល យោធភូមិភាគ តំបន់ប្រតិបត្តិការសឹករង និងរដ្ឋបាលខេត្តទាំង០៤ ព្រមទាំងសហការី ដែលបានខិតខំប្រឹងប្រែងរៀបចំស្តូបឈ្នះ ឈ្នះ អន្លង់វែង និងសួនតេជោសន្តិភាព ដើម្បីធ្វើយ៉ាងណាឱ្យអត្ថន័យ និងគុណតម្លៃនយោបាយឈ្នះឈ្នះ បានជ្រួតជ្រាបសុសសាយទៅដល់គ្រប់ស្រទាប់មហាជន និងមានលក្ខណៈបន្តវេន ក្នុងន័យចូលរួមថែររក្សាអភិរក្សនិងអភិវឌ្ឍន៍នយោបាយ ឈ្នះឈ្នះទៅជាមេរៀន និងបទពិសោធ សម្រាប់សាធារណជនទូទៅយកទៅអនុវត្តលើគ្រប់វិស័យ ដើម្បីវឌ្ឍនភាពសង្គមប្រកបដោយចីរភាព សុខដុម និងការអភិវឌ្ឍយូរអង្វែង។

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        10
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        223
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        197

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm