ចាប់ឆ្នោត​បែងចែក​ពូ​ល UCL រដូវ​កាល​នេះ​ក្រុម​ខ្លាំងៗ​ជួបគ្នា​ច្រើន​ក្នុង​ពូ​ល

2021/08/27 10:11:32 pm        143

​បាល់ទាត់៖ ​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​ក្លិប​អាជីព​អឺរ៉ុប UEFA Champions League នឹង​វិល​មកវិញ​នៅ​ខែកញ្ញា​ខាងមុខ​នេះហើយ ខណៈ​ការចាប់​ឆ្នោត​បែងចែក​ពូ​ល​បាន​ធ្វើឡើង​យប់​មិញ​នៅ​ទីក្រុង Istanbul ប្រទេស​ទួ​រគី ដែល​យើង​សង្កេតឃើញ​មាន​ក្រុម​ខ្លាំងៗ​ជួបគ្នា​ច្រើន​នៅក្នុង​ពូ​ល​។

​​ពូ​ល A ក្រុម​អ្នកមាន​ទាំងពីរ​នឹង​ជួបគ្នា​គឺ​ក្រុម​ជើងឯក Premier League, Manchester City នឹងត្រូវ​ជួប​ជាមួយ Paris Saint Germain រួមជាមួយ​នឹង​ពីរ​ក្រុម​ទៀត​គឺ​ក្រុម​អាល្លឺម៉ង់ RB Leipzig និង Club Brugge​។ ​​ងាក​មក​ក្រុម​ការពារ​ជើងឯក Chelsea នឹងត្រូវ​ប្រឈម​មុខជា​មួយ​សេះបង្កង់ Juventus នៅ​ពូ​ល H ជាមួយនឹងជើងឯក​រុស្ស៊ី Zenit St. Petersburg និង Malmo​។​ ​​ពូ​ល B វិញ​កាន់តែ​តានតឹង​គឺ​ជើងឯក​ឆ្នាំ២០១៩ ហង្ស​ក្រហម Liverpool ជួប​ជាមួយ​ជើ​ងឯ​ក​អេ​ស្ប៉ា​ញ Atletico Madrid, FC Porto និង AC Milan​។​ ​​ពូ​ល C ជើងឯក​ព័រទុយហ្កាល់ Sporting Lisbon ជួប Borussia Dortmund, Ajax Amsterdam និង Besiktas​។​ ​​ពូ​ល D ជើងឯក​អ៊ីតាលី Inter Milan ជួប Real Madrid, Shakhtar Donetsk និង​ជើងឯក​ម៉ុ​ល​ដូ​វ៉ា Sheriff Tiraspol ដែល​បង្ហាញខ្លួន​ដំបូង​នៅ UCL​។​

​​ពូ​ល E ជើងឯក​ឆ្នាំ២០២០ FC Bayern Munich នឹងត្រូវ​ជួប FC Barcelona រួមជាមួយ Benfica និង Dynamo Kiyv​។​ ​​ពូ​ល F នឹងមាន​វត្តមាន​ក្រុម​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Europa League រដូវ​កាល​មុន Villarreal និង Manchester United រួមជាមួយ Atalanta និង Young Boys​។​ ​​រីឯ​ពូ​ល G ជើង​ឯក​បារាំង LOSC Lille ស្ថិតក្នុង​ពូ​ល​ជាមួយ Sevilla, FC Salzburg និង Wolfsburg​។​ ​ការប្រកួត​ជុំ​ដំបូង​នៃ​វគ្គ​វិលជុំ​ក្នុង​ពូ​ល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី១៤ និង ១៥ ខែកញ្ញា ខណៈ​វគ្គ​ផ្តាច​ព្រ័ត្រ​នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន St. Petersburg ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃទី២៨ ខែឧសភា​ឆ្នាំក្រោយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm