វិមានក្រឹមឡាំង៖ មេដឹកនាំរុស្ស៊ី លោក Putin មិនមានគម្រោងទាក់ទងលោក Trump ទេ ក្រោយហេតុការណ៍ប៉ុនប៉ងធ្វើឃាត

2024/07/16 12:40:53 am        86


វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី១៥ ខែកក្កដា) បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មិនបានទាក់ទងទៅលោក Donald Trump បន្ទាប់ពីមានហេតុការណ៍ប៉ុនប៉ងធ្វើឃាតលើបេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ កាលពីចុងសប្តាហ៍ ហើយក៏មិនមានគម្រោងធ្វើបែបនេះដែរ។

ហើយជាមួយគ្នានេះ នៅពេលត្រូវបានសួរថា តើវិធានការសន្តិសុខ នៅជុំវិញលោក Putin ឥឡូវនេះ នឹងត្រូវបានពង្រឹងដែរ ឬយ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឆ្លើយតបថា មេដឹកនាំរុស្ស៊ី ទទួលបានការការពារក្នុងកម្រិតដ៏សមស្របមួយរួចហើយ។

លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «សន្តិសុខត្រូវបានពង្រឹងរួចហើយ សម្រាប់ហេតុផលជាក់ស្តែង ដោយមិនគិតដល់ឧប្បត្តិហេតុនានាឡើយ។ យើងអាចនិយាយឡើងវិញបានថា សន្តិសុខរបស់ប្រមុខរដ្ឋត្រូវបានផ្តល់ជូនក្នុងកម្រិតសមស្រប ហើយអ្វីគ្រប់យ៉ាងដែលចាំបាច់ កំពុងត្រូវបានធ្វើដោយគិតគូរពីការកើនឡើងនូវភាពតានតឹងជាអន្តរជាតិដោយទូទៅ»។

វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនមិនជឿថា រដ្ឋបាលរបស់សហរដ្ឋអាមេរិកទទួលខុសត្រូវចំពោះការប៉ុនប៉ងធ្វើឃាត កាលពីថ្ងៃសៅរ៍ លើលោក Trump នោះទេ ប៉ុន្តែបានចោទប្រកាន់ថា ប្រទេសមហាអំណាចមួយនេះបង្កើតបរិយាកាសដែលបង្កឲ្យមានការវាយប្រហារ។ លោក Putin មិនទាន់បានធ្វើអត្ថាធិប្បាយជាសាធារណៈលើបញ្ហានេះនៅឡើយទេ។

គួរបញ្ជាក់ថា លោក Trump ត្រូវបានគេបាញ់ត្រូវចំត្រចៀកខាងស្ដាំ អំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត នៅរដ្ឋ Pennsylvania បន្ទាប់ពីមានការធ្វេសប្រហែសផ្នែកសន្តិសុខ។ ខ្មាន់កាំភ្លើងត្រូវបានបាញ់សម្លាប់នៅកន្លែងកើតហេតុ ហើយមន្ត្រីអនុវត្តច្បាប់បាននិយាយថា ពួកគេមិនទាន់កំណត់ពីមូលហេតុអ្វីនៅឡើយទេ ពាក់ព័ន្ធនឹងការបាញ់ប្រហារនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        151
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        190
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm