កម្ពុជា ចិន បើកកិច្ចប្រជុំលើកទី១១ ដើម្បីពង្រឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន

2024/07/16 01:32:11 am        132

ភ្នំពេញ ៖ អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងចិននៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបប្រជុំទ្វេភាគីលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន,កិច្ចពិភាក្សាលើការស៊ើបអង្កេតចាប់ឧក្រិដ្ឋជនគ្រឿងញៀន ,វិធានការបង្ការបង្រ្កាបបទល្មើសគ្រឿងញៀន,ការគ្រប់គ្រងសារធាតុគីមីផ្សំ, ការងារពិសោធន៍គ្រឿងញៀន, ការងារផ្សព្វផ្សាយអប់រំ និងការងារព្យាបាលស្តារនីតិសម្បទា បណ្តុះបណ្តាលធនធានមនុស្សជាដើម។ 

 កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតី នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា NACD និងលោក ឡាន ហ្វៃហុង (Lan Weihong) អគ្គលេខាធិការរងនៃគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀននៃសាធារណរដ្ឋប្រជាមានិតចិន NNCC ព្រមទាំងមានអញ្ជើញចូលរួមពីតំណាងអង្គភាពជំនាញពាក់ព័ន្ធនៃប្រទេសទាំងពីរ(កម្ពុជា-ចិន)ផងដែរ។ 

 ថ្លែងនៅក្នុងកិច្ចប្រជុំនោះនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានមានប្រសាសន៍ដោយបានស្វាគមន៍ដល់ប្រតិភូមិត្តចិន និងបានលើកឡើងពីការងារមួយចំនួនដែលជាមតិដឹកនាំរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ដែលក្នុងនោះរួមមានការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការស្ថាប័នត្រួតពិនិត្យគ្រឿងញៀនកម្ពុជា។ ថ្លែងអំណរគុណដល់មិត្តចិនដែលតែងតែគាំទ្រដល់ការងារត្រួតពិនិត្យគ្រឿងញៀនកម្ពុជា។និងការបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់ សារធាតុគីមីផ្សំ មន្ទីរពិសោធន៍គ្រឿងញៀន ហើយកិច្ចសហការការងារត្រួតពិនិត្យគ្រឿងញៀនគឺត្រូវធ្វើឡើងដោយត្រង់ទៅត្រង់មក « រលូន រហ័ស និងកាត់បន្ថយរដ្ឋបាល»ជាដើម។ 

ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរលោក ឡាន ហ្វៃហុងបានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិន គឺជាមិត្តភាពដែកថែប ស្ថិតស្ថេរជារៀងរហូតទៅ ខណៈក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា និងចិន ភាគីទាំងពីរបង្រ្កាបបាននូវករណីគ្រឿងញៀនឆ្លងដែនជាច្រើន ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣កន្លងទៅកម្ពុជា ចិន បានសហការរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនបានយ៉ាងល្អ ជាមួយនេះ គម្រោងសុវត្ថិភាពទន្លេមេគង្គ ដែលមានសមាជិក៦ប្រទេស កម្ពុជា ចិន ឡាវ ថៃ ភូមា និងវៀតណាម ក៏បានធ្វើការបង្ការបង្រ្កាបបានបទល្មើសគ្រឿងញៀនធ្វើឱ្យតំបន់តាមទន្លេមេគង្គមានសុវត្ថិភាពល្អ ហើយលោកក៏បានរំពឹងថា ស្ថាប័នត្រួតពិនិត្យគ្រឿងញៀនប្រទេសទាំងពីរ(កម្ពុជា-ចិន) នឹងដើរតួនាទីយ៉ាងសំខាន់ធ្វើឱ្យកិច្ចសហការមានប្រសិទ្ធភាព សម្របសម្រួលបានរាល់ករណីគ្រឿងញៀននេះផងដែរ៕

អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        149
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        125
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm