
ប្រជាជនម៉ូស្លីម ក្នុងប្រទេសអ៊ីរ៉ង់ នាថ្ងៃចន្ទ (ទី១៥ ខែកក្កដា) បានប្រារព្ធពិធីបុណ្យ Tasu'a ជាថ្ងៃទី៩ នៃខែ Muharram ដែលជាខែដំបូងនៃប្រតិទិនឥស្លាម ។
ពិធី Tasu'a ត្រូវបានបន្តដោយពិធី Ashura ជាថ្ងៃទី១០ នៃខែ Muharram ដែលសម្រាប់ប្រជាជនម៉ូស្លីមនិកាយស៊ីអ៊ីត កំណត់ថា ជាថ្ងៃមរណភាពរបស់បព្វជិត Hussein ibn Ali ដែលជាចៅប្រុសរបស់ព្យាការី Muhammad និងអ៊ីម៉ាម (បព្វជិតអ្នកកាន់សាសនាឥស្លាម) ទី៣ ក្នុងនិកាយស៊ីអ៊ីត។

អមដោយការស្រែក និងគក់ដើមទ្រូង ពួកគេចងចាំពីទុក្ខសោក និងទុក្ខវេទនារបស់បព្វជិត Hussein ក្នុងសមរភូមិ Karbala ដោយយោងទៅតាមទំនៀមទម្លាប់របស់អ្នកកាន់សាសនាឥស្លាម បានឲ្យដឹងថា បានបណ្តាលឲ្យបព្វជិតអង្គនោះទទួលមរណភាព នៅឆ្នាំ៦៨០ ក្រោយគ្រិស្តសករាជ។
ការប្រយុទ្ធគ្នាធ្វើឲ្យការបែកបាក់មិនអាចផ្សះផ្សាគ្នាបាន ក្នុងចំណោមអ្នកកាន់សាសនាឥស្លាម រវាងនិកាយស៊ីអ៊ីត និងនិកាយស៊ុននី៕