បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក Donald Trump បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងដោយត្រចៀករុំបង់ នៅឯសន្និបាតរបស់គណបក្ស ក្នុងទីក្រុងមីលវ៉ូគី(Milwaukee) រដ្ឋវីសខុនស៊ីន (Wisconsin) កាលពីថ្ងៃចន្ទ ខែកក្កដា១៥ ចាប់តាំងពីការប៉ុនប៉ងធ្វើឃាតកាលពីចុងសប្តាហ៍មុន។

ត្រចៀកខាងស្តាំរបស់លោក Trump ត្រូវបានដាច់រហែកដោយសារគ្រាប់កាំភ្លើង ក្នុងការបាញ់ប្រហារមួយ អំឡុងការជួបជុំក្រុមអ្នកគាំទ្រនៅរដ្ឋ ផេនស៊ីលវេនៀ (Pennsylvania) កាលពីថ្ងៃសៅរ៍ ១៣ កក្កដា ។ក្នុងឧបទ្ទវហេតុនោះអ្នកគាំទ្រម្នាក់ បានស្លាប់ និងពីរនាក់ផ្សេងទៀតបានរងរបួស។
អតីតប្រធានាធិបតីរូបនេះបានបង្ហាញខ្លួនដោយទទួលបានការអបអរសាទរពីហ្វូងមនុស្ស ខណៈលោកឈរជាមួយក្រុមគ្រួសាររបស់លោកមួយចំនួន និងអនុប្រធានាធិបតីដែលទើបជ្រើសតាំង សម្រាប់មិត្តរួមតំណែង របស់លោក។

សន្និបាតរយៈពេលបួនថ្ងៃបានបើកប៉ុន្មានម៉ោងបន្ទាប់ពីលោក Trump ទទួលបានជ័យជំនះផ្នែកច្បាប់ដ៏សំខាន់មួយ នៅពេលចៅក្រមសហព័ន្ធបានច្រានចោលការកាត់ទោសព្រហ្មទណ្ឌលើរូបលោក។ លោកTrump គ្រោងនឹងទទួលយកជាផ្លូវការនូវការតែងតាំងរបស់គណបក្សនៅក្នុងសុន្ទរកដំបូង នៅថ្ងៃព្រហស្បតិ៍ ១៨ ខែកក្កដា ហើយនឹងតតាំងជាមួយលោកប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ Joe Biden ក្នុងការបោះឆ្នោតថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខនេះ ៕