លោក Biden និយាយថា ការប្រាប់ឲ្យក្រុមអ្នកគាំទ្រតាមដានរាល់សកម្មភាពរបស់លោក Trump គឺជាកំហុស

2024/07/16 05:31:07 pm        141

លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃចន្ទ ១៥ ខែកក្កដា លោកបានធ្វើកំហុសមួយនៅពេលដែលលោកបានប្រាប់ក្រុមអ្នកគាំទ្រឱ្យចាប់អារម្មណ៍លើអាកប្បកិរិយាគូប្រជែងរបស់លោកគឺលោក Donald Trump ប៉ុន្តែលោកបាននិយាយថាលោក Trump តែងតែប្រើវោហាសាស្ត្រដែលនាំឲ្យមានការខឹងសម្បារ។

លោក Biden បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយលោក ឡេស្ទើ ហូលធ៍ (Lester Holt) របស់សារព័ត៌មាន NBC ថា នេះជាកំហុសក្នុងការប្រើពាក្យសម្ដី ។ ខ្ញុំចង់ផ្តោតលើអ្វីដែលលោកTrump កំពុងធ្វើ។

កាលពីថ្ងៃទី ៨ខែកក្កដា លោក Biden វ័យ៨១ ឆ្នាំ បាននិយាយទៅកាន់ម្ចាស់ជំនួយដ៏ធំបំផុតរបស់លោកថា ពួកគេចាំបាច់ត្រូវផ្លាស់ប្តូរការផ្តោតអារម្មណ៍នៃយុទ្ធនាការបោះឆ្នោតពីរូបលោក និងការជជែកដេញដោលមិនល្អរបស់លោក បែទៅអតីតប្រធានាធិបតី Trump ដែលជាបេក្ខភាពមកពីគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកា។

លោកបាននិយាយថា ខ្ញុំមានការងារមួយ ហើយនោះគឺដើម្បីផ្តួល លោក Donald Trump យើងកំពុងនិយាយអំពីការជជែកដេញដោល។ ដល់ពេលហើយដើម្បីដាក់លោក Trump ឲ្យស្ថិតក្រោមការតាមដានសកម្មភាព។

សមាជិកគណបក្សសាធារណរដ្ឋមួយចំនួនមិនពេញចិត្តនឹងការអត្ថាធិប្បាយនោះ ខណៈពួកគេបានស្តីបន្ទោសលោក Biden សម្រាប់ការបង្កើតបរិយាកាសដែលបង្កឱ្យមានការប៉ុនប៉ងធ្វើឃាតលើលោក Trump នៅឯការជួបជុំមួយក្នុងរដ្ឋ ផេនស៊ីលវេនៀ (Pennsylvania) កាលពីថ្ងៃសៅរ៍។ លោក Biden បានថ្កោលទោសអំពើហិង្សានយោបាយម្តងហើយម្តងទៀត៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        62
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        112
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm