អ្នកតាមដានបណ្តាញ X របស់នាយករដ្ឋមន្រ្តីឥណ្ឌា មានច្រើនជាង១០០លាននាក់

2024/07/16 07:06:36 pm        110

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និយាយថា ចំនួនអ្នកតាមដានរបស់លោក នៅលើបណ្តាញផ្សព្វផ្សាយសង្គម X ដែលគេស្គាល់កាលពីពេលមុនថា Twitter បានកើនឡើងដល់១០០ លាននាក់។ ប្រទេសឥណ្ឌា គឺជាប្រទេសមានប្រជាជនច្រើនបំផុតនៅលើពិភពលោក មានប្រជាជនជាង១,៤ ពាន់លាននាក់។

លោក Modi បានធ្វើសេចក្តីប្រកាសកាលពីថ្ងៃអាទិត្យនៅលើបណ្តាញ X ដោយនិយាយថា «រីករាយដែលបានស្ថិតនៅលើមធ្យោបាយដ៏រស់រវើកនេះ»។ លោកក៏បានសរសេរថាលោកនឹង «ពេញចិត្តការពិភាក្សា ការជជែកដេញដោល ការយល់ដឹង ការជូនពរជ័យរបស់ប្រជាជន ការរិះគន់ក្នុងន័យស្ថាបនា និងអ្វីៗជាច្រើនទៀត។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថាចំនួននេះគឺច្រើនជាងពីរដងនៃអ្នកគាំទ្ររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដែលមាន ៣៨,១ លាននាក់ ។ របាយការណ៍ ក៏បាននិយាយដែរថា នាយករដ្ឋមន្ត្រីឥណ្ឌា បានក្លាយជាមេដឹកនាំ ដែលមានអ្នកតាមដានច្រើនបំផុតនៅលើពិភពលោក។

លោក Modi ដែលបានចាប់ផ្តើមអាណត្តិទី៣ របស់លោក បន្ទាប់ពីការបោះឆ្នោតសកលនៅឆ្នាំនេះ ត្រូវបានគេស្គាល់សម្រាប់ការផ្សព្វផ្សាយព័ត៌មានយ៉ាងសកម្ម តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។

លោកកំពុងបង្ហោះពីសកម្មភាព គោលនយោបាយ និងប្រតិកម្មរបស់លោកចំពោះព្រឹត្តិការណ៍ក្នុងប្រទេស និងក្រៅប្រទេស ជាភាសាអង់គ្លេស ហិណ្ឌូ និងភាសាផ្សេងៗទៀត។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា មនុស្សមួយចំនួន រិះគន់មេដឹកនាំឥណ្ឌាថា កម្រនឹងធ្វើសន្និសីទសារព័ត៌មានដែលពាក់ព័ន្ធនឹងវគ្គសំណួរ-ចម្លើយ។ ប៉ុន្តែ លោក Modi បានបញ្ជាក់ថា មានឧបករណ៍ទំនាក់ទំនងថ្មីៗជាច្រើនប្រភេទ។


អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        31
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        105
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm