វត្តអារាមនៅភ្នំពេញ និងខេត្តកណ្តាលត្រៀមជួបជុំធ្វើពិធីទូងស្គរអបអរការជីកព្រែកហ្វូណនតេជោ

2024/07/16 08:13:53 pm        198

នៅសល់ប្រមាណតែ១៩ ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបើកការដ្ឋានផ្លូវការជីកព្រែកហ្វូណនតេជោ នឹង​ឈាន​ចូលមកដល់។ នាអំឡុងពេលនេះ បណ្តាវត្តអារាមមួយចំនួនខេត្តកណ្តាល និងរាជ​ធានី​ភ្នំពេញ បានត្រៀមខ្លួនរួចរាល់អស់ហើយ និងរងចាំថ្ងៃបើក​ការដ្ឋាន​ជីកព្រែក​ឈាន​ចូល​ដល់​ដើម្បី​ជួប​ជុំ​ព្រះសង្ឃ និងពុទ្ធបរិស័ទ ធ្វើពិធីសាសនា និងទូងស្គរ អបអរសាទរ​ការជីក​ព្រែកហ្វូណន​តេជោ។

ព្រះចៅអធិការ និងតំណាងព្រះចៅអធិការវត្តនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល មាន​ថេរ​ដីកា​ឲ្យ​ BTV ដឹងនៅថ្ងៃទី១៦ ខែកក្កដានេះថា ដោយមានការអនុញ្ញាតិពីរាជរដ្ឋាភិបាល នៅថ្ងៃទី៥ ខែ​សីហានេះ តាមវត្តនឹងមានរៀបចំធ្វើការជួបជុំព្រះសង្ឈ និងប្រជាពុទ្ធបរិស័ទ ប្រារព្ធពិធីសាសនា និង​ធ្វើ​ការទូងស្គរ វាយជួង រគាំង អបអរសាទរ និងធ្វើ​ពិធី​សាសនា​បួង​សួង​សុំ​ការ​ជីក​ព្រែក​ហ្វូណន​តេជោ ដំណើរការរលូន និងជីកឲ្យហើយរួចរាល់តាមផែនការគ្រោងទុក ដើម្បីបាន​ជា​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច កសិកម្ម ទេសចរណ៍ និងការចរាចរទំនិញខ្មែរចេញចូល នៅក្នុង​សង្គម​ខែ្មរ​ត​រៀងទៅគ្រប់ជំនាន់។

សូមបញ្ជាក់ថា ដើម្បីចូលរួម គាំទ្រ និងអបអរសាទរការបើកការដ្ឋានគម្រោងព្រែកហ្វូណនតេជោ នៅ​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដែលនឹង​ក្លាយ​ជា​កេរ្តិ៍​មរតក​ប្រវត្តិសាស្រ្ត​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ ក្រសួងធម្មការ និងសាសនា បានណែនាំមន្ទីរធម្មការ និងសាសនារាជធានីខេត្ត ត្រូវ​សហការ​ជា​មួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ និងមេដឹកនាំ​គ្រប់​សាសនា​រៀប​ចំ​វាយ​គង​ជួង​រគាំង ទូងស្គរ ទះប៉ោត គោះត្រដោក នៅក្នុងតាមទីវត្តអារាមឲ្យបានព្រមៗគ្នា នៅថ្ងៃទី៥ ខែ​សីហា ឆ្នាំ២០២៤ វេលាម៉ោង ៩និង៩នាទីព្រឹក៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        16
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        228
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm