សម្តេចប្រធានរដ្ឋសភា៖ ក្រោមម្លប់សន្តិភាពនិស្សិតអាហារូបករណ៍សិក្សានៅ​ក្រៅប្រទេស​នឹង​ទទួលបានចំណេះដឹងថ្មីៗមករួមចំណែកអភិវឌ្ឍប្រទេសជាតិ

2024/07/16 09:18:05 pm        265

នៅក្នុងឱកាសទទួលជួបសំណេះសំណាល និងការផ្តល់អនុសាសន៍​ដល់និសិ្សត​ជាប់​អាហា​រូបករណ៍​ទៅ​សិក្សានៅប្រទេសជប៉ុន និងសិង្ហបូរី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការទទួលបាន​ឱកាស​ទៅ​សិក្សា​នៅ​ប្រទេស​សិង្ហបូរី និងជប៉ុន របស់ជ័យលាភីទំាងអស់ មិនត្រឹមជាមោទកភាពរបស់ខ្លួន និង​ក្រុម​គ្រួសារ​​ផ្ទាល់​នោះទេ តែជាមោទកភាពមួយសម្រាប់ប្រទេសជាតិថែមទៀតផង។ សម្តេច មាន​សង្ឃឹមយ៉ាងមុតមាំថា និស្សិតជ័យលាភីទំាងអស់នឹងក្លាយជាធនធានដ៏សំខាន់និងមានតម្លៃ ជា​ស្ពាន​ស​ម្រាប់​ការអភិវឌ្ឍអនាគតសង្គមជាតិ និងសម្រាប់អនាគតរបស់ក្មួយៗនិស្សិតផ្ទាល់។

សម្តេចរដ្ឋសភាធិបតី បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីចំនួន៣០ នាក់ ដែលក្នុងនោះ​មាន​អាហា​រូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនចំនួន ២៥ នាក់ និងទៅសិង្ហបូរីចំនួន ៥ នាក់ ចូលជួ​ប​សំណេះ​សំ​ណាល និងទទួលអនុសាសន៍ នាព្រឹកថ្ងៃទី១៦ កក្កដា ឆ្នាំ២០២៤ ។ សម្តេចរដ្ឋសភាធិបតី បានកោតសរសើរពីការសិក្សារបស់ជ័យលាភីទំាងអស់ ដែលបាន​ខិតខំ​ប្រឹង​ប្រែង​រៀន​សូត្រ រហូតទទួលបានអាហារូបករណ៍ដែលមិនមែនជាការធម្មតានោះទេ គឺត្រូវ​ទាម​ទារ​ការ​តស៊ូ និងព្យាយាមជាខ្លំាងណាស់ និង​ត្រូវឆ្លងកាត់ដំណាក់កាល​ប្រកួត​ប្រជែង​វាយ​តម្លៃ​យ៉ាង​ហ្មត់​ចត់ ទើបសម្រេចទទួលបានអាហាររូបករណ៍នេះ។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា ការទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​នេះ ជាការប្រសើរខ្លាំងណាស់ ព្រោះទំាងប្រទេសជប៉ុននិងសិង្ហបូរី ជាប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ រីកចម្រើនជឿនលឿនខ្លាំង ហើយគេតែង ចាត់ទុកប្រទេសនេះ ជាប្រទេស​មួយ​ដែល​មាន​ការរីកចម្រើន ជឿនលឿនក្នុងតំបន់ និងនៅលើលោក​ពិភពលោក​ខាង​ប្រព័ន្ធ​សិក្សា​អប់រំ​។

ម្យ៉ាងវិញទៀត សម្តេចបាន​គូស​បញ្ជាក់ថា​ក្មួយៗ​និស្សិត​ទំាង​អស់​ដែល​បាន​កើត​ និង​ធំធាត់​នៅ​ក្នុង​សម័​យ​សន្តិភាពនេះ ពិតជាមានសំណាងខ្លំាងណាស់ បើប្រៀបធៀបទៅ​នឹង​សម័យ​សម្តេច​ និង​ថ្នាក់​ដឹកនាំ​ផ្សេងទៀត កាលនៅវ័យក្មេង។ កាលនៅជាយុវជន សម្តេចបានជាប់អាហារូបករណ៍ Columbo នៃប្រទេសអូស្រា្តលី ផងដែរ ប៉ុន្តែមិនបាន​ចេញ​ទៅ​សិក្សា​នោះ​ទេ​ដោយ​សារ​ប្រទេស​ជាតិ​បាន​ធ្លាក់ក្នុងភ្លើងសង្រ្គាម ដែលរបបប៉ុលពតឡើងគ្រប់គ្រងប្រទេស នៅក្នុងឆ្នាំ១៩៧៥។

ក្រោយ​ថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនទៀត បា​ន​ខិត​ខំ​កសាង អភិវឌ្ឍប្រទេសជាតិ លះបង់គ្រប់យ៉ាងដើម្បីកម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ក្នុងនាមពលរដ្ឋខ្មែរ ក្មួយៗនិស្សិតទំាងអស់ ពិតជាមាន​មោទកភាព ដែលបានរស់នៅក្នុងរបបសន្តិភាពដែ​ល​កម្ពុជា​ស្មើ​មុខ​ស្មើ​មាត់​ និង​គេ​នៅ​ឆាក​អន្តរជាតិ ខុសឆ្ងាយពីអតីតកាលដែលគេស្គាល់កម្ពុជា តែរបបខ្មែរសម្លាប់ខ្មែរ។ បច្ចុប្បន្ន​កម្ពុជា​មាន​សុខ​សន្តិភាពពេញលេញ និងកំពុងថែរក្សាសន្តិភាពនេះឱ្យបានគង់វង្ស ក្នុងពេលដែល​ប្រទេស​ជា​ច្រើន​លើ​ពិភពលោកកំពុងស្វែងរកសន្តិភាពនៅឡើយ។

សម្តេចរដ្ឋសភាធិបតី បានក្រើនរំឭកថា ចំណេះដឹង និងបទ​ពិសោធន៍​ដែល​ក្មួយៗ​នឹង​ទទួល​បាន​ពី​ក្រៅ​ប្រទេស​ប្រាកដ​ជា​មាន​តម្លៃ​ក្នុង​ការ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​មាតុភូមិ​កម្ពុជា​។​“ក្មួយៗ​អាច​ចាត់​ទុក​ជាអ្នកដឹកនាំវ័យក្មេង ដែលពោរពេញទៅដោយក្តីសុបិន ថាមពល និងការលើកទឹកចិត្ត ដែល​នឹងរួមចំណែកនាំ ប្រទេសកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍ។

សម្តេច​ប្រធានរដ្ឋសភា បានមានប្រសាសន៍ផ្តាំផ្ញើឱ្យក្មួយៗនិស្សិតថែរក្សាសុខភាពឱ្យបានល្អ ចេះ​សាមគ្គីគ្នា ក្នុងអំឡុងពេលនៅឆ្ងាយពីផ្ទះ ពីគ្រួសារ និងត្រូវខិតខំស្រូបយកចំណេះដឹង និង​ប្រាជ្ញា​ជាក់​ស្តែង​ពី​ប្រទេសគេ ដើម្បីកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ខ្លួនឯង និងគ្រួសារ ក៏ដូច​ជាស​ង្គម​ជាតិ​ទាំងមូល។

ជាចុងក្រោយ សម្តេចប្រធានរដ្ឋសភា បានផ្តាំផ្ញើដល់​និស្សិតទំា​ង​អស់​ត្រូវ​រក្សា​ឱ្យ​បាន​គត់មត់​នូវ​ឱកាស​ដ៏សំខាន់នេះក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូបប្រកបដោយបញ្ញាញាណ សីលធម៌ វិន័យ និង​សេចក្តីថ្លៃថ្នូរ។ ជាងនេះទៀត ត្រូវរក្សាសុខភាពឱ្យបានល្អ ខិតខំសិក្សារៀនសូត្រ ក្រេប​ជញ្ជក់​ចំណេះ​ដឹង បទពិសោធន៍ និងត្រូវបង្កើតមិត្តភាពល្អ និងសាមគ្គីរវាងគ្នា និងតភា្ជប់​ទំនាក់​ទំនង​ជាមួយ​ប្រជាជនសិង្ហបុរី ជប៉ុន និងប្រទេសផ្សេងទៀត តាមដែលអាចធ្វើទៅបាន ព្រោះការ​តភ្ជាប់​ទាំង​នេះ​នឹង​បង្កើននូវបទពិសោធន៍ ការសិក្សាផ្ទាល់ខ្លួន និងរួមចំណែក​ដល់​ទំនាក់​ទំនង​អន្តរជាតិ​កាន់​តែរឹ​ង​មាំផងដែរ។ សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តថា យុវជនត្រូវធ្វើ​ខ្លួន​ជា​ឯកអគ្គ​រាជ​ទូត​ម្នាក់តំណាងប្រទេសជាតិ និងត្រូវស្វែងរកផលប្រយោជន៍ជូនជាតិមាតុភូមិ ការពារ​តម្លៃ​ប្រទេស​ជាតិ នៅគ្រប់ពេលវេលា៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        37
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        143
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm