ចំហេះព្រៃនៅរដ្ឋ California បង្ខំឱ្យអ្នកស្រុកជម្លៀសខ្លួន និងដុតបំផ្លាញផ្ទៃដីជាងមួយម៉ឺនហិកតា

2024/07/16 09:32:15 pm        323

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទ (១៥ កក្កដា) ថាខ្យល់បោកបក់ខ្លាំង និងផ្គររន្ទះនៅចុងសប្តាហ៍បានជំរុញកំណើនចំហេះព្រៃនៅតំបន់ភាគខាងត្បូងរដ្ឋ កាលីហ្វ័រនីញ៉ា (California) ដោយបំផ្លាញផ្ទៃដីរហូតដល់ជាង ១២.០០០ ហិកតាគិតត្រឹមថ្ងៃចន្ទ ហើយបានបង្ខំមនុស្សជាង ១.០០០ នាក់ឱ្យជម្លៀសចេញពីលំនៅឋានរបស់ពួកគេ។

ក្រុមមន្ត្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំហេះជាច្រើនដែលបានផ្ទុះឡើងនៅក្នុងតំបន់ ឃើន (Kern) និង សានលូអ៊ីស អូប៊ីសប៉ូ (San Luis Obispo) កាលពីថ្ងៃសៅរ៍ បណ្ដាលមកពីលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ និងរន្ទះស្ងួតកាលពីចុងសប្តាហ៍។

ការិយាល័យសេវាអាកាសធាតុជាតិនៃទីក្រុង ឡូសអែនជើឡេស (Los Angeles) បានព្រមានថា រលកកម្ដៅដែលកំពុងឆាបឆេះនៅភាគខាងលិចនៃសហរដ្ឋអាមេរិក នឹងបង្កើនហានិភ័យនៃចំហេះព្រៃ។

ចំហេះមួយកន្លែងបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ នៅក្នុងតំបន់ ថេចន រ៉ាច (Tejon Ranch) ដែលជាទ្រព្យសម្បត្តិឯកជនដ៏ល្បីមួយមានទំហំជាង ១០ ម៉ឺនហិចតានៅក្នុងតំបន់ Kern ហើយគិតត្រឹមល្ងាចថ្ងៃចន្ទ ចំនួន ៦៥ភាគរយនៃចំហេះត្រូវបានគ្រប់គ្រង បន្ទាប់ពីបានឆេះអស់ប្រហែល ៤ពាន់ហិចតា នេះបើយោងតាមមន្ត្រី និងអង្គភាពពន្លត់អគ្គិភ័យ កាលីហ្វ័រនីញ៉ា (Cal Fire)។

នាយកដ្ឋានអគ្គិភ័យតំបន់ Kern បាននិយាយថា ចំហេះនោះបានបង្ខំឱ្យមានការជម្លៀសមនុស្សជាង ១.០០០ នាក់ពីសហគមន៍ ស្តេលាន ស្ព្រីងស៍ (Stallion Springs) និង Bear Valley Springs នៅក្បែរនោះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        101
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        91
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm