លោកជំទាវ ឡងឌី សាន់ណារ៉ា៖ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាវិធានការមុតស្រួចរបស់រាជរដ្ឋាភិបាលថ្មីនីតិកាលទី៧នៃរដ្ឋសភា

2024/07/16 09:38:09 pm        109

ភ្នំពេញ ៖ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អៈអាងថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាវិធានការមុតស្រួចរបស់រាជរដ្ឋាភិបាលថ្មីនីតិកាលទី៧នៃរដ្ឋសភា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ និងចាត់ទុកការបង្រ្កាប ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអត្ថិភាពទី១។

​ការថ្លែងរបស់លោកជំទាវ ឡងឌី សាន់ណារ៉ា យ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលជនបង្គោល ក្រោមប្រធានបទ«ខ្ញុំ អ្នក យើងទាំងអស់គ្នារួមគ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន» នៅទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ។

លោកជំទាវ រដ្ឋលេខាធិការ បន្តថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអត្ថិភាពទី១ និងជាអត្ថិភាពខ្ពស់ជាងគេក្នុងចំណោមអត្ថិភាព និងវិធានការចាំបាច់នានា របស់រាជរដ្ឋាភិបាល ក្នុងគោលបំណង ដោះស្រាយ បញ្ហាដែលពាក់ព័ន្ធគ្រឿងញៀន សំដៅការពារសុខភាពប្រជាជន រួមទាំងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍សង្គមជាតិទាំងមូល។  តាមរយៈវគ្គបណ្ដុះបណ្ដាលជនបង្គោលក្នុងថ្ងៃនេះ ដើម្បីរួមគ្នាធ្វើឱ្យសង្គមយើង និងសហគមន៍យើងគ្មានគ្រឿងញៀន។ យើងទាំងអស់គ្នានៅទីនេះ គឺជាជនបង្គោល ដែលមានតួនាទីជាអ្នកផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ ដោយសហការជាមួយក្រសួងវប្បធម៌ និងសិល្បៈ ដែលក្រសួងបានសហការ និងធ្វើការយ៉ាងជិតស្និត ជាមួយអង្គភាពពាក់ព័ន្ធក្រោមឱវាទ គ្រឹះស្ថានអប់រំ សិល្បករ ផលិតករ អ្នកនិពន្ធ អ្នកបង្កើតមាតិកា ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនទៀត ដើម្បីផ្សព្វផ្សាយអប់រំទៅតាមព្រឹត្តិការណ៍ និងការបង្កើតស្នាដៃផ្សេងៗ។ ជាមួយគ្នានេះ សិល្បករលើគ្រប់ផ្នែក បានចូលរួមយ៉ាងសកម្ម ក្នុងការចូលរួមសម្ដែងទៅតាមព្រឹត្តិការណ៍ ពីខ្លឹមសារអប់រំ ទប់ស្កាត់ ការសម្តែងផ្ទាល់ ជាការតាក់តែងនិពន្ធស្នាដៃ ការថតខ្សែភាពយន្តអប់រំខ្លីៗ ព្រមទាំងការបញ្ចូលសារ នៅតាមការចាក់បញ្ចាំងតាមរោងភាពយន្ត។ នៅតាមបណ្ដារាជធានី ខេត្ត សិល្បករ តែងតែផ្តល់សារអប់រំជាប់ជានិច្ចនៅពេលមុនការចាប់ផ្ដើមកម្មវិធីសម្តែង។ ដូចមានបញ្ជាក់ក្នុងរបាយការណ៍របស់ក្រុមការងារក្នុងឆ្នាំ២០២៤ នៃឆមាសទី២ ក្រុមការងាររបស់ក្រសួងបានរៀបចំផែនការសកម្មភាពស្របនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ផែនការសកម្មភាពនេះនិងធ្វើការសហការឲ្យបានជិតស្និទ្ធជាមួយខ្សែបណ្ដាយនៃមន្ទីរ អង្គភាព របស់ក្រសួងនៅតាមរាជធានី-ខេត្តក៏ដូចជាអង្គការសមាគមសិល្បករ វិចិត្រករ និងអ្នកផ្សព្វផ្សាយវប្បធម៌ផ្សេងៗ។

ឆ្លៀតក្នុងឱកាសដ៏សំខាន់នេះ លោកជំទាវ ឡងឌី សាន់ណារ៉ា សូមស្នើដល់សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលដែលអញ្ជើញមកទាំងអស់មេត្តាយកចិត្តទុកដាក់ និងទទួលយកចំណេះដឹងនេះយកទៅពង្រីកផ្សព្វផ្សាយបន្តបញ្ជ្រាបទៅដល់មូលដ្ឋាន អនុវត្តការងាររបស់យើងដើម្បីសុខសុវត្ថិភាពសង្គមយើងទាំងមូល។ ជាពិសេសគឺប្អូនៗ ក្មួយៗ ដែលជាតារា ជាបវរកញ្ញា គឺជាគោលដៅពិសេសនៅក្នុងការផ្សព្វផ្សាយទៅកាន់មហាជន គ្រឿងញៀន គឺជាឧក្រិដ្ឋកម្មសកល។ ដោយឡែកងាកមកសង្គមយើង បើគ្រួសារណាមួយមានអ្នកជាប់គ្រឿងញៀនតែមួយនាក់ គ្រួសារនោះពិតជាពេញដោយភាពខ្មៅងងឹត រលាយហិនហោច។ 

 ជាចុងក្រោយឯកឧត្តមឧត្ដមសេនីយឯក ថោង សុគន្ធា អគ្គលេខាធិការងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ដែរថា គ្រឿងញៀនជាបញ្ហារួមរបស់ជាតិតែម្តង មិនមែនជាបញ្ហារបស់ក្រសួង ស្ថាប័ន ឬអង្គភាពនោះទេ ហើយទាមទារឲ្យមានការចូលរួមទាំងអស់គ្នា ធ្វើការដោះស្រាយតែម្តង៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        197
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        98
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        211

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm