លោកជំទាវ ឱ វណ្ណឌីន ជួបសំណេះសំណាលស្ដីពីការជំរុញ និងបង្កើនការថែទាំសុខភាពបឋមក្នុងខេត្តព្រះវិហារ

2024/07/16 09:50:50 pm        298

នៅព្រឹកថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំធំមន្ទីរសុខាភិបាលខេត្តព្រះវិហារ មានរៀបចំពិធីសំណេះសំណាលស្ដីពីការជំរុញ និងបង្កើនការថែទាំសុខភាពបឋមក្នុងខេត្តព្រះវិហារក្រោមអធិបតីភាពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ។ ពិធីនេះ ក៏មានការ អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អង្គការដៃគូ អជ្ញាធរក្រុង/ស្រុកទាំង៨ ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការនៃមន្ទីរ សុខភិបាលជាច្រើនរូប។

នាឱកាសនោះលោកជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្ត បានលើកឡើងថា វត្តមានរបស់លោកជំទាវ នៅក្នុងឱកាសនេះ គឺបានសបញ្ជាក់ឱ្យឃើញ អំពីការគិតគូរយកចិត្តទុកដាក់ ខ្ពស់បំផុត ចំពោះខឿនសុខភាព ជាពិសេសការថែទាំសុខភាពបឋមសម្រាប់សហគមន៍ របស់ក្រុម គ្រូពេទ្យ ក៏ដូចជានៅក្នុងខេត្តព្រះវិហារ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តការ ដឹកនាំនាវាកម្ពុជាឱ្យមានសុខសន្តិភាព កិត្យានុភាព និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរលើគ្រប់ វិស័យជាបន្តទៀត។

ទន្ទឹមនឹងនេះលោកជំទាវក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំ​ប្រឹងប្រែង​របស់ លោកប្រធានមន្ទីរសុខាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិក ក៏ដូចជា ក្រុមគ្រូពេទ្យទាំង​អស់ក្នុងខេត្តព្រះវិហារ ដែលបានរួបរួមសាមគ្គី និងសហការគ្នាបានយ៉ាងល្អប្រសើរ ខិតខំយកចិត្ត​ទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយមនសិកាវិជ្ជាជីវៈត្រឹមត្រូវ​ ក្នុងការ លើក​ស្ទួយ​វិស័យសុខាភិបាល លើកកម្ពស់ខឿនសុខភាព និងសង្គ្រោះអាយុជីវិតប្រជាជន ដោយមិន ប្រកាន់និន្នាការ​នយោបាយ ពូជសាសន៍ ​ឬពណ៌សម្បុរឡើយ។

នៅក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានជំរុញដល់លោកប្រធាន មន្ទីរសុខាភិបាល ប្រធានមន្ទីរពេទ្យ ប្រធានស្រុកប្រតិបត្តិ មន្ត្រីសុខាភិបាល និងវិស័យសុខាភិបាល ឯកជនទាំងអស់ សូមបន្តរក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងបង្កើន កិច្ចសហការ និង​កិច្ចសហប្រតិបត្តិការ ល្អ និងរួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព​នៃសេវាសុខាភិបាល ទាំងនៅមូលដ្ឋាន សុខាភិបាលសាធារណៈ និងឯកជន ជាពិសេសសុខភាពនៅតាមសហគមន៍ ហើយត្រូវទទួលខុសត្រូវ ក្នុងការផ្តល់សេវាសុខាភិបាល ការស្រាវជ្រាវ ជំងឺឆ្លងនិងជំងឺមិនឆ្លង ពង្រឹងប្រព័ន្ធអង្កេតតាមដាន ដើម្បីឆ្លើយតបគ្រោះអាសន្ន ផ្នែកសុខភាពសាធារណៈឱ្យស្របតាម​លក្ខខ័ណ្ឌ​ច្បាប់សុខភាព។ ត្រូវរួម គ្នារៀបចំ និងអនុវត្តឱ្យមានសុវត្ថិភាពនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធាមនុស្ស ក្នុងវិស័យសុខាភិបាល ពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ ក្រមសីលធម៌វិជ្ជាជីវៈ និងឥរិយាបទ នៃការផ្តល់សេវា។ តាមដានត្រួត ពិនិត្យ និងវាយតម្លៃគុណភាពសេវាសុខាភិបាលឱ្យបានទៀងទាត់ ដោយ​គិត​ទាំងគុណ​ភាពសវាក្នុង វិស័យឯកជនផងដែរ និងត្រូវចាត់វិធានការក្នុងការកែរលម្អនូវគ្រប់​ចំណុចខ្វះខាត ដើម្បីធ្វើឱ្យគុណ​ ភាពនៃការព្យាបាលជំងឺកាន់តែមានប្រសិទ្ធភាពនិងកាន់តែ​ទទួល​បាននូវការជឿទុកចិត្តពីប្រជាពលរដ្ឋ។

បន្ថែមពីនេះ លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានអង្គការដៃគូពាក់ព័ន្ធក្នុងខេត្តព្រះវិហារ​ ដែលបានប្តេជ្ញាជាមួយមន្ទីសុខាភិបាលខេត្ត ចូលរួម​អនុវត្តការជំរុញបង្កើនការងារថែទំាសុខភាពបឋម ដើម្បីចូលរួម​អភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គម​ឱ្យកាន់ តែរីកចម្រើន៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm