ចិនព្យាយាមប្រើយុទ្ធសាស្ត្រព្រួញមួយផ្លែបាញ់សត្វ ២ក្បាល ក្នុងការខ្នះខ្នែងជួយសង្គ្រោះអចលនទ្រព្យ

2024/07/17 12:07:16 am        55


បន្ទាប់ពីទីក្រុងប៉េកាំង បានបញ្ជាឲ្យទីក្រុងនានារបស់ប្រទេសចិន ទិញផ្ទះល្វែងដែលទើបសាងសង់រួច ហើយប្រែក្លាយផ្ទះទាំងនោះឲ្យទៅជាលំនៅឋានដែលមានតម្លៃថោកសមរម្យ ជំហានដំបូងដែលទីក្រុងទាំងនោះបានធ្វើ គឺបង្ហាញផែនការពង្រីកបន្ថែមសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភ និងដោះស្រាយបញ្ហាលំបាកនានាផ្នែកសេដ្ឋកិច្ចផ្សេងទៀត នៅក្នុងដំណើរការនេះ។

បណ្ដាមេដឹកនាំចិន បានចេញសារាចរណែនាំ កាលពីខែឧសភា ដោយមានគោលបំណងកាត់បន្ថយវិបត្តិអចលនទ្រព្យដែលអូសបន្លាយ រហូតនាំឲ្យការធ្វើបញ្ជីសារពើភ័ណ្ឌនៃផ្ទះល្វែងលក់មិនដាច់កើនឡើងកាន់ខ្ពស់ ដែលបានធ្វើឲ្យលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជួបបញ្ហា និងដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរទៅលើតម្លៃផ្ទះ ទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងសកម្មភាពសេដ្ឋកិច្ច។

ការធ្លាក់ចុះអចលនទ្រព្យ និងតម្រូវការអ្នកប្រើប្រាស់ទាប បានធ្វើឲ្យមានកំណើនយឺតជាងការព្យាករណ៍ នៅក្នុងត្រីមាសទី២។ អ្នកវិភាគមួយចំនួន បានមើលឃើញវិធីសាស្រ្តថ្មីរបស់អាជ្ញាធរ ចំពោះលំនៅឋានសង្គមថា ជាវិធានការតម្រង់ទៅអ្នកប្រើប្រាស់ដ៏កម្រមួយ នៅក្នុងប្រទេសចិន ដែលសន្យាថា នឹងផ្ទេរធនធានពីរដ្ឋាភិបាលក្នុងតំបន់ ទៅជាធនធានគ្រួសារ ដែលមនុស្សជាច្រើន បានអំពាវនាវជាយូរមកហើយថា ជាមធ្យោបាយមួយ ដើម្បីជំរុញដល់តម្រូវការក្នុងស្រុក។ 

ប៉ុន្តែការវិភាគនៃសេចក្តីថ្លែងការណ៍ជាសាធារណៈពីទីក្រុងចំនួន ២០ របស់ប្រទេសចិន បង្ហាញថា មន្ត្រីក្នុងតំបន់កំពុងគិតធំជាងនោះ។ បណ្ដាសេដ្ឋវិទូ និយាយថា ការប្រកាសទាំងនេះ បង្ហាញថា ទីក្រុងនានាកំពុងចាប់យកគោលនយោបាយលំនៅឋានថ្មីតាមរបៀបដែលព្យាយាមដោះស្រាយការចាកចេញរបស់អ្នកមានជំនាញខាងវិទ្យាសាស្ត្រ និងលំហូរប្រជាជនសុទ្ធទៅកាន់ទីក្រុងធំៗ ដូចជាទីក្រុងសៀងហៃ ឬ Shenzhen ជាដើម។ 

ទីក្រុងនានាទូទាំងប្រទេសចិន ទើបតែចាប់ផ្តើមបញ្ចេញសេចក្តីថ្លែងការណ៍ ស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងទាំងនោះ ក្នុងការអនុវត្តសេចក្តីណែនាំខែឧសភា ដោយព័ត៌មានលម្អិតនៃក្រុមប្រជាជនគោលដៅបានលេចឡើងជាលើកដំបូង។ 

សេចក្តីថ្លែងការណ៍ចំនួន ១០ ក្នុងចំណោម ២០ ដែលត្រូវបានពិនិត្យដោយសារព័ត៌មាន Reuters បានប្រកាសពីការស្ទង់មតិលើបុគ្គលិកពេទ្យ គ្រូបង្រៀន និងបុគ្គលិកផ្នែកសាធារណៈផ្សេងទៀត។ ហើយទីក្រុងភាគខាងកើត Yantai និង Longkou ក៏បានប្រាប់ផងដែរថា កម្មករចំណាកស្រុក មានសិទ្ធិទិញ និងជួលផ្ទះដែលមានតម្លៃថោកសមរម្យ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        98
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        88
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        83

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm