វាយប្រហារ​នៅ​ក្រុង​កា​ប៊ុល​ពាក់ព័ន្ធ​តែ​ ១​ទីតាំង​មិនមែន​ ២​​ទីតាំង​នោះ​ទេ​

2021/08/28 08:27:32 pm        329

​អាមេរិក៖ មន្ទីរ​បញ្ចកោណ​សហរដ្ឋអាមេរិក​និយាយ​ថា​ អង្គភាព​បាន​កំណត់​ថា ការវាយប្រហារ​នៅ​អាកាស​យានដ្ឋាន​ទីក្រុង​កា​ប៊ុល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ពាក់ព័ន្ធ​តែ​ទីតាំង​មួយ​ប៉ុណ្ណោះ​មិន​មែន ២​ទីតាំង​ដូច​ដែល​បាន​រាយការណ៍​ពីមុន​នោះ​ទេ​។

មន្ទីរ​បញ្ច​កោណ​និយាយ​ថា ​មាន​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​ម្នាក់​ ដែល​បាន​វាយប្រហារ​នៅ​ច្រក​ទ្វារ Abbey ជាទី​ដែល​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​អស់សង្ឃឹម​កំពុង​ប្រមូល​ផ្តុំគ្នា ព្យាយាម​ចូល​ទៅ​ក្នុង​អាកាសយានដ្ឋាន​ទីក្រុង​កា​ប៊ុល និង​ជា​កន្លែង​ដែល​កងទ័ព​អាមេរិក​កំពុង​ធ្វើការ​ត្រួតពិនិត្យ​សន្តិសុខ​។ លោក Hank Taylor អនុប្រធាន​ទទួលបន្ទុក​ប្រតិបត្តិការ​ប្រចាំ​តំបន់ ​របស់​​មន្ទីរ​បញ្ចកោណ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា គ្មាន​ការ​ផ្ទុះ​លើក​ទី​២ នៅ​ជិត​សណ្ឋាគារ Baron ក្បែរ​ព្រលានយន្តហោះ​នោះ​ទេ​។ លោក​បាន​និយាយ​ថា ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ខ្លោងទ្វារ Abbey បន្ទាប់មក​មានការ​បា​ញ់​កាំភ្លើង​ពី​ភាគ​ខាងជើង​ខ្លោង​ទ្វារ ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​យោធា​បាន​ចាត់ទុកថា ជា​ការ​វាយ​ប្រហារ​ស្មុគស្មាញ​។

នៅ​ក្នុង​ការ​អះ​អាង​ទទួលខុសត្រូវ​របស់​ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​និយាយ​ថា អ្នក​ប្រយុទ្ធ​របស់​ខ្លួន​ម្នាក់ដែល​បំផ្ទុះ​គ្រាប់បែក​បាន​បង្ហោះ​រូបថត​អះអាង​ថា ​ជា​អ្នក​បំផ្ទុះ​ពាក់អាវ​កាក់​មាន​គ្រឿងផ្ទុះ​មុន​ពេល​វាយ​ប្រហារ​។ អ្នក​ស្លាប់​ដោយសារ​វាយប្រហារ​នៅ​ព្រលានយន្តហោះ​កា​ប៊ុល​បន្ត​កើន​ឡើង​រហូតដល់ ១០៥​នាក់​។​។ សហរដ្ឋអាមេរិក​និយាយ​ថា ​កងទ័ព ១៣​នាក់​ត្រូវ​បាន​សម្លាប់ ជា​ថ្ងៃ​ស្លាប់​ច្រើន​បំផុត​សម្រាប់​កងកម្លាំង​អាមេរិក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ​ចាប់​តាំង​ពី​ខែ​សីហា ​ឆ្នាំ​២០១១​។ សហរដ្ឋ​អាមេរិកបាន​ព្រមាន​ថា ការវាយប្រហារ​បន្ថែម​អាច​កើតមាន​ឡើង​មុន​ថ្ងៃ​កំណត់​របស់​ប្រធានាធិ​ប​តី Joe Biden ក្នុង​ការ​ដក​កងទ័ព​សហរដ្ឋ​អាមេ​រិក​ចេញ​ពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​ត្រឹម​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយនេះ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        139
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        180
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm