លោក Vaughan Gething ចុះចេញពីតំណែងរដ្ឋមន្ត្រីទី១ របស់វេលស៍

2024/07/17 02:26:51 am        40

លោក Vaughan Gething នៅថ្ងៃអង្គារ (ទី១៦ ខែកក្កដា) នេះ បាននិយាយថា លោកនឹងលាលែងពីតំណែងជារដ្ឋមន្ត្រីទី១ របស់ប្រទេសវេលស៍ បន្ទាប់ពីរដ្ឋមន្ត្រីចំនួន ៤រូប បានលាលែងពីរដ្ឋាភិបាលវេលស៍ ដោយការធ្វើបែបនោះ គឺដើម្បីបង្ហាញការតវ៉ាប្រឆាំងនឹងការដឹកនាំរបស់លោក។

លោក Gething បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ដោយត្រូវបានជ្រើសរើសជាមេដឹកនាំគណបក្សរបស់ខ្ញុំ នៅក្នុងខែមីនា ខ្ញុំបានសង្ឃឹមថា នៅរដូវក្ដៅនេះ រយៈពេលនៃការឆ្លុះបញ្ចាំង ការកសាងឡើងវិញ និងការបន្តធ្វើជាថ្មី អាចកើតមាននៅក្រោមការដឹកនាំរបស់ខ្ញុំ។ តែពេលនេះ ខ្ញុំទទួលស្គាល់ហើយថា វាមិនអាចទៅរួចនោះទេ»។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីវេលស៍ចំនួន ៤រូប ដែលបានលាលែងពីតំណែងនៅថ្ងៃមុននោះ គឺទីប្រឹក្សាលោកឧត្តមសេនីយ៍ Mick Antoniw រដ្ឋមន្ត្រីលំនៅឋាន លោកស្រី Julie James រដ្ឋមន្ត្រីសេដ្ឋកិច្ច និងថាមពល លោក Jeremy Miles និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី Lesley Griffiths។

លោក Gething ត្រូវបានរិះគន់ ជុំវិញប្រភពបរិច្ចាគផ្នែកនយោបាយ តម្លាភាពនៃការបង្ហាញរបស់លោកចំពោះការស៊ើបអង្កេតអំពីជំងឺកូវីដ-១៩ គិតចាប់តាំងពីពេលលោកកាន់តំណែងជារដ្ឋមន្ត្រីសុខាភិបាល និងការសម្រេចចិត្តរបស់លោក ក្នុងការបញ្ចប់តួនាទីរបស់រដ្ឋមន្ត្រីមួយរូប បន្ទាប់ពីមានការចោទប្រកាន់លើលោកស្រីថា បានធ្វើឲ្យបែកធ្លាយពត៌មានដល់ប្រព័ន្ធផ្សព្វផ្សាយ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        75
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        120
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm