ប្រទេសតំបន់បាល់ទិក នឹងចាកចេញពីបណ្តាញថាមពលរួមជាមួយរុស្ស៊ី និងបេឡារុស

2024/07/17 02:28:48 am        57

ប្រតិបត្តិករបណ្តាញអគ្គិសនីរបស់ប្រទេសអេស្តូនី ឡាតវី និងលីទុយអានី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីផ្តាច់ខ្លួនចេញពីបណ្តាញអគ្គិសនីរួមសម័យសហភាពសូវៀត BRELL ជាមួយប្រទេសរុស្ស៊ី និងបេឡារុស ក្នុងខែកុម្ភៈ ឆ្នាំ២០២៥។

គួរបញ្ជាក់ថា ប្រទេសក្នុងតំបន់បាល់ទិកទាំង៣ នេះ នៅតែពឹងផ្អែកលើប្រតិបត្តិកររុស្ស៊ី ដើម្បីគ្រប់គ្រងហ្វ្រេកង់ស៍ និងធ្វើឲ្យបណ្ដាញមានតុល្យភាព។

តាមរយៈការសរសេររៀបរាប់ ដែលង្ហោះនៅលើបណ្ដាញសង្គម Facebook នាថ្ងៃអង្គារ (ទី១៦ ខែកក្កដា) នេះ រដ្ឋមន្ត្រីថាមពលលីទុយអានី លោក Dainius Kreivys បានឲ្យដឹងថា៖ «យើងកំពុងចាកចេញពីបណ្ដាញអគ្គិសនី BRELL។ នៅក្នុងខែកុម្ភៈ ប្រទេសក្នុងតំបន់បាល់ទិក នឹងរួមគ្នាសាកល្បងការងារផ្ដាច់ខ្លួន (នៃបណ្តាញអគ្គិសនី) និងការផ្ដាច់ទំនាក់ទំនង។

លោកបានបន្ថែមថា៖ «យើងតែងតែដឹងយ៉ាងច្បាស់ថា ដូចយើងបានក្លាយជាផ្នែកមួយនៃសហភាពអឺរ៉ុប និងអង្គការណាតូ ដូច្នេះយើងនឹងក្លាយជាផ្នែកមួយនៃប្រព័ន្ធថាមពលអឺរ៉ុប»។

បន្ទាប់ពីមានការចរចាគ្នាជិត ១ទសវត្សរ៍ នៅទីបំផុត ប្រទេសក្នុងតំបន់បាល់ទិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ក្នុងឆ្នាំ២០១៨ ដើម្បីភ្ជាប់បណ្តាញអគ្គិសនីរបស់ពួកគេទៅកាន់សហភាពអឺរ៉ុប នៅឆ្នាំ២០២៥៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        77
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        121
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm