អាមេរិក ប្រាប់អ៊ីស្រាអែល ថាចំនួនជនស៊ីវិលស្លាប់នៅហ្កាហ្សា «ខ្ពស់ខ្លាំងមិនអាចទទួលយកបានទេ»

2024/07/17 04:06:44 pm        80

អ្នកនាំពាក្យបាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) បានប្រាប់ប្រមុខមន្ត្រីអ៊ីស្រាអែលពីររូបកាលពីថ្ងៃចន្ទ (១៥ កក្កដា) អំពី «កម្រិតខ្ពស់ខ្លាំងមិនអាចទទួលយកបាន» លើតួលេខអ្នកស្លាប់ជនស៊ីវិលនៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប។

យោធាអ៊ីស្រាអែល បានបើកការវាយប្រហារដ៏ខ្លាំងក្លាជាច្រើនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ រួមមានលើជំរំជនភៀសខ្លួន និងសាលារៀនដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ ដែលភាគច្រើនជាទីតាំងជ្រកកោនរបស់ជនស៊ីវិល។

ជាការឆ្លើយតប ក្រុមហាម៉ាសបាននិយាយថា ខ្លួនកំពុងដកខ្លួនចេញពីការចរចាបទឈប់បាញ់ ដែលធ្វើឱ្យក្ដីសង្ឈឹមសម្រាប់បទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងធ្លាក់ចុះបន្ថែមទៀត។

អ្នកនាំពាក្យក្រសួងការបរទេស លោក ម៉ាស៊ូ មីលឡឺ (Matthew Miller) បានប្រាប់អ្នកយកព័ត៌មានថា តួលេខជនរងគ្រោះ «នៅតែខ្ពស់ខ្លាំងមិនអាចទទួលយកបានទេ»។ យើងបន្តមើលឃើញជនស៊ីវិលច្រើនពេកហើយដែលត្រូវបានសម្លាប់នៅក្នុងជម្លោះនេះ។ លោកបន្ថែមថា ការពិភាក្សាទ្វេភាគីរវាងអាមេរិក និងអ៊ីស្រាអែលនោះក៏បានផ្តោតលើបទឈប់បាញ់គ្នារវាងភាគីជម្លោះ ជំនួយមនុស្សធម៌សម្រាប់តំបន់ហ្កាហ្សា និងផែនការក្រោយសង្គ្រាម។

សហរដ្ឋអាមេរិក បានការពារអ៊ីស្រាអែលយ៉ាងខ្លាំងចាប់តាំងពីការវាយប្រហារថ្ងៃទី០៧ ខែតុលា ដោយក្រុមហាម៉ាស ដោយក្នុងនោះមនុស្សជិត ១.២០០នាក់ ដែលភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់នេះបើយោងតាមតួលេខរបស់អ៊ីស្រាអែល។ ការវាយលុកសងសឹកពីយោធាអ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៣៨.០០០នាក់ ដែលភាគច្រើនក៏ជាជនស៊ីវិលផងដែរ នេះបើយោងតាមទិន្នន័យដែលផ្តល់ដោយក្រសួងសុខាភិបាលហ្កាហ្សា៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        18
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        37
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm