គម្រោងCAPFish-Capture បានជួយឱ្យសហគ្រាសនៅខេត្តកោះកុង នាំគ្រំចំពុះទា​ចូល​ក្នុង​ផ្សារទំនើប

2024/07/17 04:43:36 pm        211

តាមរយៈគម្រោងCAPFish-Capture បានជួយឱ្យសហគ្រាស វង្ស តារា ស្ថិតខេត្តកោះកុង​អាច​នាំ​ចូល​គ្រំចំពុះទាចូលក្នុងផ្សារទំនើប។

លោក វង្ស តារា ម្ចាស់សហគ្រាសកែច្នៃបង្គាក្រៀម និងគ្រំចំពុះទា ស្ថិតនៅខេត្តកោះកុង នៅ​រសៀល​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា តាមរយៈគម្រោង CAPFish-Capture បានជួយឱ្យសហគ្រាស​របស់លោក​ទទួ​ល​បាន​សមិទ្ធផល​ជា​ច្រើន​ដែល​ក្នុង​នោះ​រួមមាន៖ ទទួលបានវិញ្ញាបនបត្រ CQS Basic ,បង្កើនបរិមាណលក់​បាន​៣១​ភាគរយ​, ទាក់​ទាញ​បាន​អ្នក​ទិញថ្មីចំនួន៥ និងបាននាំគ្រំចំពុះទាចូលក្នុងផ្សារទំនើបម៉ាក្រូជាដើម។ ការឱ្យ​ដឹង​នេះ បានធ្វើឡើងក្នុងឱកាស មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល តំណាង​សហភាពអឺរុបប្រចាំកម្ពុជា អង្គការ UNIDO និងអ្នកសារព័ត៌មានផ្សេងៗចំនួន ២១ស្ថាប័ន ចុះទស្សន​កិច្ច​នៅសហគ្រាសរបស់ វង្ស តារា។

នៅក្នុងបទសម្ភាជាមួយអ្នកសារព័ត៌មានលោកបានបន្តថា សហគ្រាសរបស់លោក បានបង្កើត​ឡើង​នៅ​ឆ្នាំ១៩៩៤ ដែលជាលក្ខណៈគ្រួសារកែច្នៃផលិតផលជលផលសមុទ្រដូចជា៖ គ្រំចំពុះ​ទា​ស្រល់ និងក្រៀម បង្គាក្រៀម និងកាពិ។ សហគ្រាស​ក៏​ជាសមាជិក​សហគមន៍​តំបន់​ការ​ពារ​ទេស​ភាព​ ដែលមានសមាជិកសរុបចំនួន៥២គ្រួសារ ក្រោមការ​គ្រប់គ្រង​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង។ លើសពីនេះ លោកបានបង្ហាញ​បំណងចង់​ពង្រីក​ការ​នាំគ្រំចំពុះទា​ទៅ​ទីផ្សារ​បរទេស​ផង​ដែរ​។

លោកស្រី អែម សុធារ៉ា អនុប្រធានទទួលបន្ទុករួមនៃមន្ទីរកសិកម្មខេត្តកោះកុង ឱ្យបានដឹងថា នៅខេត្ត​កោះកុងមានស្រុកមណ្ឌលសីមា និងស្រុកកោះកុង ដែលមាន​ប្រជាពលរដ្ឋ​ជិត​២​រយ​គ្រួសារ បានប្រកបរបចិញ្ចឹមគ្រំចំពុះទាតាមបែបធម្មជាតិ។ លោកស្រីបន្តថា កន្លងទៅមន្ទីរកសិកម្ម រដ្ឋបាលជលផលខេត្តកោះកុង បានសហការជាមួយអង្គការUNIDO ដើម្បីជួយជំ​រុញ​ផលិត​ផលគ្រំចំពុះ​ទា​ឱ្យមានទីផ្សារកាន់តែទូលំទូលាយ និងជួយឱ្យប្រជាសហគមន៍មានការងារធ្វើ។

កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន ឫហៅថា CAPFISH គឺ​ជា​កម្ម​វិធីជលផលទទួលបានការគាំទ្រឧបត្ថម្ភថវិកាពីសហគមន៍អឺរ៉ុប ក្នុងគោលបំណង​រួម​ចំណែក​លើ​ការ​សម្រេចនូវចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម និង​សេដ្ឋកិច្ច សន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រ៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        50
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        114
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm