បែបផែននៃសមយុទ្ធទ័ពជើងទឹកចិន-រុស្ស៊ីមានលក្ខណៈខុសគ្នាជាមូលដ្ឋានពីសមយុទ្ធដឹកនាំដោយអាមេរិក

2024/07/17 05:18:30 pm        176

សមយុទ្ធកងទ័ពជើងទឹករួមគ្នារបស់ចិន និងរុស្សីនៅឆ្នាំ២០២៤ បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ មានរយៈពេល៣ថ្ងៃ នៅឯកំពង់ផែកងទ័ពជើងទឹកក្នុងទីក្រុង ចានជាំង (Zhanjiang)ខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន។ 

សមយុទ្ធនេះបានទាក់ទាញការរំពឹងទុកយ៉ាងទូលំទូលាយក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច។ ពួកគេបានគូសបញ្ជាក់ជាពិសេសអំពីពេលវេលានៃសមយុទ្ធដែលបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់ណាតូនាពេលថ្មីៗនេះនៅក្នុងទីក្រុងវ៉ាស៊ីនតោន ដោយបានចង្អុលបង្ហាញថាសមយុទ្ធនេះមានគោលដៅជាពិសេសទៅលើអង្គការណាតូ។    

ក្ដីបារម្ភរបស់លោកខាងលិចអំពីសមយុទ្ធកងទ័ពជើងទឹកចិន-រុស្ស៊ី បង្ហាញពីភាពមិនសុខស្រួលក្នុងចិត្តរបស់ខ្លួន និងការវាយតម្លៃតិចតួចអំពីសារៈសំខាន់នៃយន្តការនេះលើប្រទេសទាំងពីរ ក៏ដូចជានៅក្នុងតំបន់។ 

អ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលសម្រាប់ការសិក្សារុស្ស៊ីនៃសាកលវិទ្យាល័យ East China Normal University លោក ខួយ ហេង បានប្រាប់សារព័ត៌មាន Global Times ថានៅពេលទំហំ និងឥទ្ធិពលនៃសមយុទ្ធបន្តកើនឡើង វាបង្ហាញពីកម្រិតខ្ពស់នៃទំនុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្ររវាងចិន និងរុស្ស៊ី។

ទស្សនៈរបស់ ខួយ(Cui) ត្រូវបានបន្ទរដោយអ្នកជំនាញយោធាចិនលោកចាង ជួនស៊ី (Zhang Junshe) ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរបានដកស្រង់ប្រភពយោធាដែលនិយាយថា ជាផ្នែកសំខាន់នៃសមយុទ្ធរួមចិន-រុស្ស៊ី សមយុទ្ធនេះរួមមានប្រធានបទដូចជា ពង្រឹងការការពារ ការឈ្លបយកការណ៍រួមគ្នា និងការព្រមានជាមុន ការស្វែងរក និងជួយសង្គ្រោះរួមគ្នា និងការការពារដែនអាកាស និងប្រព័ន្ធការពារមីស៊ីលរួមគ្នា។

លោក ចាង បានប្រាប់ Global Times ថាខណៈសមយុទ្ធទាំងនេះត្រូវការភាគីទាំងពីរបញ្ចេញទិន្នន័យរសើបដូចជារ៉ាដា និងតាមដានទីតាំងជាមួយគ្នាទៅវិញទៅមក វាបង្ហាញពីការជឿទុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្ររវាងចិន និងរុស្ស៊ី។ ទន្ទឹមនឹងនេះ សមយុទ្ធនេះអាចបង្កើនសមត្ថភាពសកម្មភាពរួមគ្នារបស់កងទ័ពជើងទឹកចិន និងរុស្ស៊ី និងសមត្ថភាពរបស់ពួកគេក្នុងការទប់ទល់នឹងការគំរាមកំហែងសន្តិសុខដែនសមុទ្រ។នេះគឺផ្ទុយស្រឡះពីសមយុទ្ធយោធាដឹកនាំដោយអាមេរិក។ សមយុទ្ធ Rim of the Pacific (RIMPAC) 2024ដែល នៅតែដំណើរការនៅឡើយ ផ្នែកសំខាន់លើការពន្លិចនាវាគោលដៅទម្ងន់៤ម៉ឺនតោន បំណងបង្ហាញពីសមត្ថភាពបំផ្លាញនាវាពិឃាត ឬនាវាផ្ទុកយន្តហោះរបស់ចិន ខណៈមានភាពតានតឹងនាពេលបច្ចុប្បន្ននៅក្នុង ច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm