ដំណោះស្រាយឌីជីថលក្នុង SME កំពុងមានសម្ទុះរីកចម្រើន តែវិស័យនេះនៅជួបបញ្ហា​ប្រកួតប្រជែង

2024/07/17 06:38:35 pm        104

ការចាប់យកប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់ការធ្វើពាណិជ្ជកម្ម និងអាជីវកម្ម នៅក្នុង​សហ​គ្រាស​​ធុនតូច និងមធ្យម បានកំពុងមាន សម្ទុះនៃការប្រើប្រាស់ ប៉ុន្តែនៅជួប​បញ្ហា​ប្រឈម​ខ្លះ​ៗ ក្នុងការស្វែងរកដើមទុនសម្រាប់ពង្រីកអាជីកម្ម និងការប្រកួតប្រជែងលើទីផ្សារ។

លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការចាប់យកបច្ចេក វិទ្យាឌីជីថលសម្រាប់ដំណោះស្រាយអាជីវកម្ម និងបញ្ហា​ប្រឈម​នានា​នៅ​ក្នុង​សហគ្រាសធុនតូច និងមធ្យមនេះថា ទាក់ទិនការប្រើ ប្រាស់បច្ចេកវិទ្យានេះឃើញថា រាជ​រដ្ឋាភិបាលក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធដែលជាសេនាធិការ ជាពិសេស​ក្រសួង​កិច្ច​ការ​នារី​ជា​ដើម បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង បច្ចុប្បន្នមានការរីកចម្រើនគួរគត់សម្គាល់ ដោយការ​ប្រើប្រាស់​បច្ចេកវិទ្យានេះ បានកាតបន្ថយ ពេលវេលា និងចំណាយផ្សេងៗ ដែលជាផ្នែក​មួយ​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

លោកជំទាវបន្តថា ស្របពេលដែលរាជរដ្ឋាភិបាលកំពុងក្តោបយកបច្ចេកវិទ្យាឌីជីថល សម្រាប់​ការ​តភ្ជាប់​គ្រប់​បណ្តាញទាំង ផ្នែកសង្គម និងសេដ្ឋកិច្ចនេះក្នុងនោះសម្រាប់សហគ្រាសធុនតូច និង​មធ្យម​ដែល​ជាស្រ្តី បានកំពុងចាប់យកបច្ចេកវិទ្យានេះផងដែរ ដើម្បីតភ្ជាប់ទំនាក់ទំនងទាំងក្នុង និង​ក្រៅ​ប្រទេស​ជាពិសេសតភ្ជាប់ការធ្វើពាណិជ្ជកម្ម និងអាជីវកម្មជាដើម មានការវិវត្តន៍​រីក​ចម្រើន​គួរ​សម ប៉ុន្តែអ្វីដែលចោទជាបញ្ហាសម្រាប់សមាជិកសមាគម គឺពួកគាត់ជួបប្រទះបញ្ហាខ្លះៗដូចជា ផ្នែក​ហិរញ្ញវត្ថុ សម្រាប់ពង្រីកអាជីវកម្មក៏ដូចជាជួបបញ្ហានៃការលក់លើទីផ្សារផងដែរ។

ជុំវិញការទទួលបានហិរញ្ញប្បទាននេះដែរ,លោក លឹម អូន អគ្គនាយក SME Bank លើកឡើងថា ទាក់​ទិនការងារនេះ បច្ចុប្បន្ន​មាន​ការ​ជជែក​វែក​ញែក​គ្នា​ជា​ច្រើន​ព្រម​ទាំង​មាន​ការ​រអ៊ូរទាំ​ក្នុង​ការ​ពិបាក​ទទួលបានហិរញ្ញប្បទានជាដើម ក្នុងនោះចំពោះការមិនទទួលបានហិរញ្ញប្បទាននេះ គឺ​បណ្តាល​មកពីចំណុចមួយចំនួនដូចជា ការកង្វះទ្រព្យធានាជាពិសេសធុរកិច្ចបង្កើតថ្មី ពួកគេ​មាន​ចំណេះ​ជំនាញ តែក៏ពិបាកទទួល​បាន​ហិរញ្ញប្បទាន​ដើម្បី​ពង្រីក​អាជីវកម្ម​ព្រោះ​ភាគ​ច្រើន​ពួក​គាត់​គ្មាន​ទ្រព្យ​ធានា។ ចំណែកម្ចាស់អាជីវកម្មដែលដំណើររួចវិញ, ពួកគេមួយចំនួន​ក៏​ពិបាក​ទទួល​បាន​ហិរញ្ញប្ប​ទាន​ដូចគ្នាព្រោះអ្វីដែលជារឿងសំខាន់គឺសុវត្ថិភាពហិរញ្ញវត្ថុរបស់ពួកគាត់ គឺជាកត្តារាំង​ផ្ទប់​ក្នុង​ការទទួលបានហិរញ្ញប្បទាននេះដែរ។

ទាក់ទិនបញ្ហានេះដែរ, ថ្មីៗនេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បាន​ស្នើដល់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុនានា ពិនិត្យលទ្ធភាពលើការផ្តល់ឥណទានផងដែរ ជា​ពិសេសស្រ្តីដែលមានប័ណ្ណកម្មសិទ្ធិ (គ្មានប្តីចូលរួម) ដើម្បីឲ្យពួកគាត់ ទទួលបាន​និង​ការ​ប្រើ​ប្រាស់​សេវា​ហិរញ្ញវត្ថុផ្លូវការ ក្នុងគោលដៅចូលរួមក្នុងអាជីវកម្ម ការកាត់បន្ថយវិសមភាព និងភាព​ក្រី​ក្រនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        84
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        51
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm