ការស្ទង់មតិ៖ ជនជាតិអាមេរិកប្រហែល ៨០% បារម្ភថាប្រទេសនេះកំពុងធ្លាក់ក្នុងភាពវឹកវរ

2024/07/17 06:38:44 pm        120

ការស្ទង់មតិរបស់ រ៉យទ័រ និងអ៊ីបសូស (Reuters/Ipsos) ដែលបានបិទកាលពីថ្ងៃអង្គារ (១៦ កក្កដា) បានរកឃើញថា ប្រជាជនអាមេរិកកំពុងភ័យខ្លាចថាប្រទេសរបស់ពួកគេកំពុងធ្លាក់ចូលទៅក្នុងភាពចលាចល បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតលើលោក Donald Trump ជាមួយនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងថាការបោះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា អាចបង្កឱ្យមានអំពើហិង្សានយោបាយបន្ថែមទៀត។

ការស្ទង់មតិរយៈពេលពីរថ្ងៃនេះបានរកឃើញថា បេក្ខភាពប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ លោក Trump ទទួលបានការគាំទ្រ ៤៣ភាគរយក្នុងចំណោមអ្នកបោះឆ្នោតដែលបានចុះឈ្មោះស្ទង់មតិ ទល់នឹងតួលេខ ៤១ ភាគរយរបស់ប្រធានាធិបតីអាមេរិកបក្សប្រជាធិបតេយ្យ លោក Joe Biden ដែលនេះបង្ហាញថាការប៉ុនប៉ងធ្វើឃាតលើលោក Trump មិនបានជំរុញឱ្យមានការផ្លាស់ប្តូរចំពោះអារម្មណ៍អ្នកបោះឆ្នោតទេ។

ប៉ុន្តែ ៨០ ភាគរយនៃអ្នកបោះឆ្នោតបាននិយាយថា ពួកគេយល់ស្របជាមួយនឹងការលើកឡើងដែលថា «ប្រទេសនេះកំពុងធ្លាក់ក្នុងភាពវឹកវរ»។ លោក Trump បានគេចផុតពីការស្លាប់កាលពីថ្ងៃសៅរ៍ នៅពេលខ្មាន់កាំភ្លើងបានបាញ់ចំត្រចៀករបស់លោក នៅក្នុងការប្រមូលផ្តុំយុទ្ធនាការបោះឆ្នោតមួយក្នុងរដ្ឋ ផិនស៊ីលវេនៀ (Pennsylvania)។

ចំនួន ៨៤ ភាគរយនៃអ្នកបោះឆ្នោតនៅក្នុងការស្ទង់មតិបាននិយាយថា ពួកគេបារម្ភថាពួកជ្រុលនិយមនឹងប្រព្រឹត្តអំពើហិង្សាក្រោយការបោះឆ្នោត ដោយនេះជាកំណើន ១០ភាគរយពីលទ្ធផលការស្ទង់មតិក្នុងខែឧសភា ដែលបង្ហាញថាអ្នកបោះឆ្នោតត្រឹមតែ ៧៤ ភាគរយប៉ុណ្ណោះដែលមានការភ័យខ្លាចបែបនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        66
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        57
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm