សម្ដេច​តេ​ជោ ហ៊ុន សែន បើកភ្លើង​ខៀវ​ឲ្យ​កីឡា​ទូកក្ដោង​រៀបចំ​ជើងឯក​អាស៊ី​ចុង​ឆ្នាំ​នេះ​

2021/08/30 05:15:26 pm        135

​​ទូកក្ដោង៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​តាម​ការ​ស្នើ​សុំ​ឲ្យ​សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា រៀបចំ​ការប្រកួត​កីឡា​ទូកក្ដោង​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ឆ្នាំ​២០២១ នៅ​ខេត្ត​ព្រះសីហនុ​នា​ចុងឆ្នាំ​នេះហើយ។ នេះ​បើតាម​ការជូនដំណឹងរ​បស់​សហព័ន្ធ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​។​

​ព្រឹត្តិការណ៍​ថ្នាក់​តំបន់​នេះគ្រោង​ប្រកួត​រយៈពេល​ជិត ១​សប្ដាហ៍ពីថ្ងៃ​ទី​១២-១៧ ខែធ្នូ ឆ្នាំ​២០២១ ខាងមុខ ក្រោម​កិច្ចសហការ​រៀបចំ​រវាង​សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា និង​សហព័ន្ធ​កីឡា​ទូកក្ដោង​សិង្ហ​បុរី។ ដោយ​ទទួលបាន​ការគាំទ្រ​ពេញទំហឹង​ពី​គណៈកម្មាធិការ​ជាតិ CAMSOC និង​មានការ​ស្នើសុំ​ជាគោលការណ៍​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​គាំទ្រ និង​អនុញ្ញាត​ឲ្យ​រៀបចំ។​ ​សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជាបាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រីដែល​បាន​គាំទ្រ និង​អនុញ្ញាត​ឲ្យ​សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា និង​សិង្ហ​បុរីសហការគ្នា​រៀបចំ​ព្រឹត្តិការណ៍ Southeast Asian Sailing Championships 2021 នៅ​កម្ពុជា ដែល​នេះ​ជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់ និង​ជា​ប្រវត្តិសាស្ដ្រ​ថ្មី​មួយ​របស់​កីឡា​ទូកក្ដោង​កម្ពុជា ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​អន្ដរជាតិ​លើកដំបូង​របស់ខ្លួន។​ លើសពីនេះ ឯកឧត្តម ថា​ង ហ្កោ​ដុន ប្រធាន​សហព័ន្ធក៏បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បានអនុញ្ញាត​ដល់​មន្ដ្រី​កីឡា គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិក្នុងការ​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ពិសេស​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ ដែលជា​យុទ្ធនាការ​ដ៏​មាន​សារៈសំខាន់ ក្នុងការ​ចាប់ផ្តើម​ដំណើរការ​ហ្វឹកហាត់​ឡើងវិញ ក៏ដូចជា​ត្រៀមខ្លួន​រៀបចំ​ជើងឯក​អាស៊ាន​នាពេលខាងមុខ។​

​សូមបញ្ជាក់ថា ការស្នើសុំ​រាជរដ្ឋាភិបាល សហការ​រៀបចំ​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​រួមគ្នា រវាង​កម្ពុជា និង​សិង្ហ​បុរីបន្ទាប់ពី​ការប្រកួត​ស៊ី​ហ្គេមឆ្នាំ​២០២១ ដែល​ត្រូវ​ពន្យារពេល​ទៅ​ឆ្នាំ​២០​២២ នៅ​វៀតណាម មិនត្រូវ​បានដាក់​បញ្ចូល​ប្រភេទ​កីឡា​អូឡាំពិក​នេះ​ក្នុង​កម្មវិធី​ប្រកួត។ តាម​ការគ្រោងទុក​ព្រឹត្តិការណ៍​នេះមាន​កីឡាករ​ប្រមាណ ១៥០​នាក់មកពី ៦​ប្រទេស​ចូលរួម​ប្រកួត​លើ ១២​វិញ្ញាសា ខណៈ​កម្ពុជា និង​សិង្ហ​បុរីនឹង​ចែកគ្នា​រៀបចំ​ការប្រកួត ៦​វិញ្ញាសា​ម្នាក់។​ ​ជាមួយ​ការធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ទូកក្ដោង​លក្ខណៈ​អន្ដរជាតិ​លើកដំបូង​នេះ កម្ពុជា​រំពឹង​ថានឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ដល់​គុណ​ផល និង​បច្ចេកទេស​កីឡាដើម្បី​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ផង និង​អត្ថប្រយោជន៍​ជា​កិត្តិយស កិត្យានុភាព​ជាតិក្នុងនាម​ជា​ម្ចាស់ផ្ទះ​ផង។ ពិសេស​ក៏​បង្ហាញ​ពី​ការចាប់ផ្ដើម​ស្ដារ​សេដ្ឋកិច្ចសង្គម និង​ទេសចរណ៍​ក្នុង និង​ក្រោយ​ស្ថានភាព​វិបត្តិ​កូ​វីដ​-១៩ ផងដែរ៕ អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        148
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        159
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm