វិហារអ៊ីស្លាមនៅខេត្តកណ្តាល និងកំពង់ស្ពឺនឹងធ្វើពិ​ធី​ជួបជុំ​អបអរ​ថ្ងៃ​បើកការដ្ឋានព្រែកជីកហ្វូណនតេជោ

2024/07/17 06:46:31 pm        164

នៅសល់ប្រមាណតែ១៨ ថ្ងៃទៀតប៉ុណ្ណោះថ្ងៃបើកការដ្ឋានផ្លូវការជីកព្រែកហ្វូតេជោ នឹង​ឈាន​ចូល​មក​ដល់។ នៅក្នុងឱកាសថ្ងៃបើកការដ្ឋាននោះដែរ បណ្តាវិហាឥស្លាមទាំងអស់នៅខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ ក៏ដូចបណ្តាវត្តអារ៉ាមនានាដែរ នឹងរៀបចំពិ​ធី​ជួប​​ជុំ​ធំ​ធ្វើការ​បួង​សួង​ចាក់​មេក្រូ​បន្លឺ​សំឡេង​ដើម្បីធ្វើការគាំទ្រអបអរសាទរ និងបួងសួងឲ្យការជីកព្រែកហ្វូណនតេជោដំណើរការលូន និង​សម្រេចតាមផែនការគ្រោងទុក។

លោក ស៊ូ សេន គណៈមេគណអ៊ីស្លាមខេត្តកណ្តាល ឬហៅគណៈអ៊ីម៉ាំខេត្តកណ្តាល និង​តំណាង​មេ​គណៈអ៊ីស្លាមមកពីខេត្តកំពង់ស្ពឺ ថ្លែងប្រាប់ BTV នៅថ្ងៃទី១៧ ខែកក្កដានេះថា ដោយមាន​ការ​អនុញ្ញាត​ពីរាជរដ្ឋាភិបាលនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ បណ្តាសាសនិក​អ៊ីស្លាម​នឹង​ធ្វើ​ការ​ជួបជុំ​គ្នា​តាមបណ្តាព្រះវិហារអ៊ីស្លាមទាំង២១ទីតាំងនៅទូទាំងខេត្តកណ្តាល និងព្រះវិហារ​អ៊ីស្លាម​ចំនួន​២​ទីតាំងនៅខេត្តកំពង់ស្ពឺ ដើម្បីអបអរសាទរ​ការ​បើកការដ្ឋាន​ជា​ផ្លូវ​ការ​ការ​ជីក​ព្រែក​ហ្វូណនតេជោ និងបួងសួងសុំសេចក្តីសុខចម្រើន។

សូមបញ្ជាក់ថា ដើម្បីចូលរួមគាំទ្រ និងអបអរសាទរការបើកការដ្ឋានគម្រោង​ព្រែកហ្វូណន​តេជោ​នៅ​ថ្ងៃ​ទី៥ ខែសីហា ឆ្នាំ២០២៤ ក្រសួងធម្មការ និងសាសនា បានណែនាំមន្ទីរធម្មការ និង​សាសនា​រាជធានីខេត្ត ត្រូវសហការជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ និងមេ​ដឹកនាំ​គ្រប់​សាសនារៀបចំវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត គោះត្រដោក ដោយបន្លឺ​ជា​សំឡេង​ឲ្យបានកងរំពងនៅក្នុងតាមទីវត្តអារាមសាសនា ដូចជា វត្ត មណ្ឌលវិបស្សនា អាស្រម សាលា​បុណ្យ វិហាសាសនា ស្នាក់ការស៊ូរ៉ាវឲ្យបានព្រមៗគ្នា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលា​ម៉ោង ៩ និង០៩នាទីព្រឹក៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        102
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        207
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm