អ្នកស្រី Zakharchuk អាយុ៤៣ឆ្នាំ ស្ថិតក្នុងចំណោមប្រជាជនអ៊ុយក្រែនរាប់លាននាក់ ដែលកំពុងទប់ទល់ក្នុងពេលមានរលកកម្តៅហក់ឡើងខ្ពស់ រួមផ្សំជាមួយការដាច់ចរន្តអគ្គិសនី ដែលធ្វើឱ្យឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដូចជាម៉ាស៊ីនត្រជាក់ និងទូទឹកកក ពុំដំណើរការបាន។

ការវាយប្រហារតាមអាកាសជាទៀងទាត់របស់រុស្ស៊ី បានបំផ្លាញប្រព័ន្ធថាមពលរបស់ប្រទេសអ៊ុយក្រែន បណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីជាច្រើនម៉ោង ដែលបានបង្ខំឱ្យអ្នកស្រុក និងអាជីវកម្ម ត្រូវសម្របខ្លួនទៅនឹងកម្តៅក្តៅខ្លាំង។

វិទ្យាស្ថានអង្កេតភូគព្ភសាស្ត្រកណ្តាល បាននិយាយកាលពីថ្ងៃអង្គារថា វិទ្យាស្ថានបានកំណត់សីតុណ្ហភាពខ្ពស់រហូតដល់៣៤,២ អង្សាសេ នៅក្នុងទីក្រុងគីវ សម្រាប់ថ្ងៃទី១៥ ខែកក្កដា ហើយសីតុណ្ហភាពកាលពីថ្ងៃអង្គារ ត្រូវបានគេរំពឹងថាកើនឡើងខ្ពស់ជាងនេះ។

កម្តៅខ្លាំង កំពុងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែនកាន់តែទូលំទូលាយ ដោយអ្នកព្យាករណ៍អាកាសធាតុរបស់រដ្ឋ បាននិយាយកាលពីថ្ងៃអង្គារថា ការប្រមូលផលដំណាំយឺត អាចធ្លាក់ចុះដល់ទៅ៣០ភាគរយនៅក្នុងតំបន់ភាគកណ្តាល ភាគខាងត្បូង និងភាគខាងកើត។
ប្រតិបត្តិករបណ្តាញអគ្គិសនី Ukrenergo បានប្រកាសកាលពីថ្ងៃអង្គារថា ការបិទចរន្តអគ្គិសនីបន្ទាន់ថ្មីសម្រាប់អ្នកប្រើប្រាស់មួយចំនួននៅក្នុងតំបន់ចំនួន៧ ប៉ុន្តែមិនរាប់បញ្ចូលរដ្ឋធានីនោះទេ ដោយសាររលកកម្តៅ បន្ទាប់ពីឧបករណ៍ថាមពលមានបញ្ហា។