សាសនិកកាតូលិក អំពាវនាវដល់សាសនិកនានា​នៅកម្ពុជា​រួមគ្នា​ចូលរួម​គាំទ្រគម្រោង​ព្រែកជីកហ្វូណន​តេជោ

2024/07/17 07:21:55 pm        304

សាសនិកកាតូលិកនៅកម្ពុជា បានអំពាវនាវដល់បងប្អូនសាសនិកនានានៅកម្ពុជា រួមគ្នា​ចូល​រួម​គាំទ្រ​គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងដែល​មាន​សក្កានុពល​យ៉ាង​ច្រើន​ដល់​សង្គមជាតិ។

ស្របពេលពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅសល់រយៈពេលតែ១៨ថ្ងៃទៀតប៉ុណ្ណោះ និងយោងតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា ទៅកាន់​គ្រប់​សាសនា​ឱ្យ​ចូល​រួម​​ដល់​គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោនោះ លោក គង់ វៀល ជនជាតិបារាំង និង​ជា​សាសនិក​សាសនាកាតូលិកនៅកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ថា ក្នុង​នាម​រូប​លោកជាសាសនិកគ្រិស្តនៅកម្ពុជា បានបង្ហាញ​ការ​រីករាយ​ជាមួយ​ប្រជាជន​កម្ពុជា​ដែល​នា​ពេលឆាប់​ៗ​ខាងមុខនឹងចាប់ផ្តើមបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ។

សាសនិកកាតូលិកជនជាតិបារាំងរូបនេះ បញ្ជាក់ថា គម្រោងនេះពិត​ជា​មាន​សារៈ​សំខាន់​សម្រាប់​កម្ពុជា​ទាំង​សេដ្ឋកិច្ច សង្គម វប្បធម៌ នឹងកាន់តែមានឯករាជ្យភាព និងការអភិវឌ្ឍន៍ជាងនេះ។ សាស​និកកាតូលិកជនជាតិបារាំងរូបនេះ បានអំពាវនាវ​ដល់​សាសនិក​នៃ​សាស​នានា​នៅ​កម្ពុជា​ទាំង​អស់​ចូលរួមគាំទ្រគម្រោងព្រៃឈីកហ្វូណនតេជោ ដើម្បីឲ្យកម្ពុជាកាន់​តែ​មាន​អនាគត​ល្អ​ប្រសើរ​។

យោងតាមសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា កាលពីដើមខែកក្កដានេះ បាន​ណែនាំ​ដល់​ប្រធានមន្ទីរធម្មការនិងសាសនា រាជធានី-ខេត្តទាំងអស់ ត្រូវសហការជាមួយព្រះមេគណ ព្រះ​អនុគណ ព្រះចៅអធិការ និងមេដឹកនាំគ្រប់សាសនា រៀបចំ វាយគង ជួង រតាំង ទូងស្គរ ទះប៉ោត និង​គោះត្រដោក ដោយបន្លឺជាសំឡេងឱ្យបានកងរំពង នៅតាមទីអារាមសាសនា ដូចជា វត្ត មណ្ឌល​វិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការស៊ូរ៉ាវឱ្យបានព្រមៗគ្នា។ ក្នុងនោះ ត្រូវបង្កលក្ខណៈនៅតាមអារាមសាសនានីមួយៗ ដើម្បីឱ្យបរិស័ទ​ទាំងអស់​បាន​ចូលរួម​អបអរ​សាទរឱ្យបានឱឡារិកអធិកអធម។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីប្រកាសពិធីបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ គម្រោង​នេះ​ត្រូវ​បានមជ្ឈដ្ឋានក្នុង និងក្រៅប្រទេសបន្តគាំទ្រយ៉ាងពេញទំហឹង ដើម្បីឱ្យគម្រោង​នេះ​ក្លាយ​ជា​ផ្លូវ​នាវា​ចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដោយតភ្ជាប់​ផ្លូវ​ទឹក​រវាង​ទន្លេ​ទៅ​កាន់​សមុទ្រ​កម្ពុជា ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប និងមានប្រវែង១៨០គីឡូម៉ែត្រ ខណៈ​គម្រោង​គ្រោង​ចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារអាមេរិក៕ អត្ថបទ៖ សេក ឧត្តម 

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        65
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        138
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        251

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm