រដ្ឋមន្រ្តីក្រសួងអប់រំ អញ្ជើញបំពាក់គ្រឿង​ឥស្សរិយយស​ការងារ ជូនដល់បុគ្គលិកអប់រំ នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្តរមានជ័យ

2024/07/17 08:31:44 pm        143

ឧត្តរមានជ័យ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​អប់រំ​យុវជន និងកីឡា នាព្រឹកថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធីបតី ក្នុង​ពិធីបំពាក់​គ្រឿងឥស្សរិយយសការងារជូនដល់បុគ្គលិកអបរំនៃមន្ទីរអប់រំយុវជន និងកីឡា​ខេត្តឧត្តរមានជ័យ ចំនួន១២៥៨នាក់ នៅបរិវេណមន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្តរមានជ័យ ។

ក្នុងពិធីនោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន បានថ្លែងការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះការ​ខិតខំ​ប្រឹងប្រែង​របស់​លោកគ្រូអ្នកគ្រូ ​និង​បុគ្គលិក​អប់រំ​នៃមន្ទីរអប់រំយុវជន និង​កីឡាខេត្តឧត្តរមានជ័យទាំងអស់ ដែលកន្លងមកបានខិតខំ​ពុះពារ​រាល់​ឧបសគ្គ​មិន​ខ្លាច​នូវការ​នឿយហត់​ចំពោះការ​ផ្តល់ចំណេះដឹង​ជូនដល់​សិស្សនុសិស្ស​ពិសេស​ ក្នុងអំឡុងពេលវិបត្តិកូវីដ លោកគ្រូអ្នកគ្រូបានខិតខំរិះរកនូវគ្រប់មធ្យោបាយ ក្នុងការបង្រៀនក្រៅម៉ោង ដើម្បី​ធ្វើឲ្យ​សិស្សានុសិស្ស​ទទួលបានការសិក្សាប្រកបដោយគុណភាពខ្ពស់ផងដែរ។

យ៉ាងណាម៉ិញ​ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន ថ្លែងការ​ផ្តាំផ្ញើ​ដល់លោកគ្រូអ្នកគ្រូ និង​បុគ្គលិក​អប់រំនៃមន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្តរមានជ័យ ​ត្រូវខិតខំបំពេញការងារ​ក្នុងការ​ផ្តល់​ចំណេះជូនដល់សិស្សានុសិស្សឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ពិសេស​នោះ​ការ​បញ្ជៀប​លើ​ការ​ផ្សព្វផ្សាយ​សារាចរ​អប់រំ​ចំពោះបញ្ហាគ្រឿងញៀន ​ក្នុង​សាលាជូន​ដល់សិស្សានុសិស្ស​ឲ្យបាន​កាន់តែទំលំទូលាយផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ​បាន​ផ្តល់​នូវគ្រឿង​ឥស្សរិយយស​ការងារ​បំពាក់​ជូន​ដល់​បុគ្គលិក​អប់រំនៃមន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្តរមានជ័យ ទាំង១២៥៨នាក់ ក្នុងនោះគ្រឿងឥស្សរិយយស មេដៃមាស សំរិទ្ធ និងមេដៃប្រាក់ផងដែរ៕ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        178
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        155
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm