ក.ប.ប. បើកទទួលពាក្យបណ្តឹងពីសិស្សានុសិស្សករណីឃើញមានផលិតផលនាំ​ឱ្យប៉ះពាល់សុខភាព

2024/07/17 08:39:58 pm        182

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃ​ក្រសួង​ពាណិជ្ជកម្ម នៅថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៤នេះ បានសហការជាមួយសាលារៀនអន្តរទ្វីប អាមេរិក​កាំង រៀបចំវគ្គផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា ដល់​សិស្សា​នុសិស្សសរុបចំនួនជាង ២០០នាក់។

នៅក្រោយចប់កម្មវិធីនេះ លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ បាន​មាន​ប្រសាសន៍​ប្រាប់​ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា វគ្គផ្សព្វផ្សាយនេះ មានគោលបំណង​ដើម្បី​ឲ្យ​សិស្សានុសិស្ស​យល់​ច្បាស់អំពីលក្ខខណ្ឌ កាតព្វកិច្ច និងសិទ្ធិដែលត្រូវទទួលបាន សំដៅជំរុញ​លើក​កម្ពស់​សុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់។

លោកបានបន្តថា គោលបំណងសំខាន់មួយថែមទៀត គឺណែនាំឲ្យអ្នក​ចូលរួម​ទាំង​អស់​ទាញ​យក​កម្ម​វិធី CCF Complaint App ទៅក្នុងទូរស័ព្ទ Smart Phone ក្នុងករណីឃើញ​មាន​ផលិត​ផល​ដែល​អាច​ប៉ះពាល់បញ្ហសុខភាពដល់អ្នកទទួលទាន សូមផ្តល់ព័ត៌មាន ឬដាក់ពាក្យបណ្តឹង តាម​អេបមួយនេះ (App) ដើម្បីចាត់វិធានការណ៍តាមច្បាប់។ 

ពាក់ព័ន្ធកិច្ចសហការក្នុងការរៀបចំវគ្គផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ និង​បទ​ប្បញ្ញត្តិ​ពាក់​ព័ន្ធ​នានា ខាងលើនេះ លោក ហ៊ិន គឹមហៀក ចាងហ្វាងមធ្យមសិក្សាបឋមភូមិ នៃសាលារៀនអន្តរទ្វីប អាមេរិកកាំង បានឲ្យ ប៊ីធីវី ដឹងថា សាលានឹងបន្តការងារនេះជាមួយ អគ្គនាយកដ្ឋាន ក.ប.ប. បន្ថែម​ទៀត ដើម្បីបញ្រ្ជៀបការយល់ដឹងពីសុវត្ថិភាពម្ហូបអាហារ ទៅកាន់​សិស្សានុសិស្ស​គ្រប់​សាខា​ទាំង​អស់ ដើម្បីឲ្យពួកគាត់បានស្វែងយល់អំពីការជ្រើសរើសម្ហូបអាហារមានគុណភាព សុវត្ថិភាព តាម​លក្ខខណ្ឌតម្រូវជាធរមានលើស្លាកសញ្ញា ដែលបានបង្ហាញជូនក្នុងឯកសារ។

សូមជម្រាបជូនថា នៅក្នុងវគ្គផ្សព្វផ្សាយនេះដែរ ក.ប.ប. ក៏បានចែកជូនផ្ទាំងរូបភាព​អំពី​សុវត្ថិភា​ព​ម្ហូប​អាហារ​ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ដែលជាការផ្តល់​ចំណេះ​ដឹង​សម្រាប់​អ្នក​ប្រើ​ប្រាស់ បានស្វែងយល់អំពីការជ្រើសរើសម្ហូបអាហារ មានគុណភាព សុវត្ថិភាព តាម​លក្ខ​ខណ្ឌ​តម្រូវ​ជា​ធរមានលើស្លាកសញ្ញា សម្រាប់ផលិតផល ម្ហូបអាហារវេចខ្ចប់ស្រាប់ និងប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាព​ម្ហូប​អាហារចាប់ពីកសិដ្ឋាន ដល់តុអាហារ។ ជាមួយនោះ មន្រ្តីជំនាញ ក៏បាន​ផ្សព្វ​ផ្សាយ​ដល់អ្នកចូលរួមទាញយកកម្មវិធី CCF Complaint App ឬទាក់ទងតាមលេខទូរសព្ទ Hotline របស់ក្រសួងពាណិជ្ជកម្ម ដោយឥតគិតថ្លៃ លេខ1266 ដែល​ជា​យន្តការ​ដាក់​ពាក្យ​បណ្តឹង​ពី​អ្នក​​​ប្រើ​ប្រាស់ ទៅកាន់ក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋាន ក.ប.ប.៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        28
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        36
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm