FBI ចូលរួមការស៊ើបអង្កេត ជុំវិញការស្លាប់របស់ជនបរទេស ៦នាក់ នៅឯសណ្ឋាគារ ក្នុងទីក្រុងបាងកក

2024/07/17 09:44:11 pm        49

ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បានចូលរួមជាមួយអាជ្ញាធរថៃ ដើម្បីស៊ើបអង្កេតការស្លាប់ដ៏អាថ៌កំបាំងរបស់ជនបរទេសចំនួន ៦នាក់ នៅឯសណ្ឋាគារប្រណីតមួយ ក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គារ (ទី១៦ ខែកក្កដា)។ នេះបើយោងតាមការឲ្យដឹងពីនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin)។

លោក សេដ្ឋា បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃពុធ (ទី១៧ ខែកក្កដា) នេះថា ទីភ្នាក់ងាររបស់សហរដ្ឋអាមេរិក កំពុងជួយស៊ើបអង្កេតករណីនេះ ខណៈដែលភ្ញៀវ ២នាក់ ក្នុងចំណោមភ្ញៀវទាំង ៦នាក់នោះ ដែលត្រូវបានប្រទះឃើញថា ស្លាប់ នៅក្នុងសណ្ឋាគារនោះ គឺជាពលរដ្ឋអាមេរិក។

គួរបញ្ជាក់ថា សពជនរងគ្រោះទាំងនោះ ត្រូវបានប្រទះឃើញ កាលពីថ្ងៃទី១៦ ខែកក្កដា នៅក្នុងបន្ទប់សណ្ឋាគារ Grand Hyatt Erawan Bangkok ដែលមានទីតាំងនៅជិតផ្លូវប្រសព្វ Ratchaprasong ជាតំបន់ពេញនិយម ដែលសម្បូរភ្ញៀវទេសចរបរទេស។

កាលពីល្ងាចថ្ងៃទី ១៦ ខែកក្កដា លោកនាយករដ្ឋមន្ត្រី បានប្រាប់ថា ជនរងគ្រោះទាំងនោះទំនងជាត្រូវបានសម្លាប់ដោយការបំពុល ហើយបានបាត់បង់ជីវិតក្នុងរយៈពេលប្រហែល ២៤ម៉ោង មុនពេលត្រូវបានរកឃើញ ដោយលោកបានព្រមានប្រឆាំងនឹងការសន្និដ្ឋានដំបូង «ព្រោះវាអាចបណ្តាលឲ្យមានការភ័ន្តច្រឡំ»។

ហើយបើយោងតាមលោក សេដ្ឋា ជនរងគ្រោះទាំង ៦នាក់នោះ គឺជាជនជាតិវៀតណាម ក្នុងនោះមាន ២នាក់មានសញ្ជាតិអាមេរិក។ អាជ្ញាធរកំពុងធ្វើការសន្និដ្ឋានថា អាចមានជនជាតិវៀតណាមទី៧។ លោកបានបន្ថែមថា នគរបាលនឹងបង្ហាញព័ត៌មានលម្អិតបន្ថែមទៀតអំពីមូលហេតុនៃការស្លាប់ នៅពេលដែលមានព័ត៌មានលម្អិតនៃការធ្វើកោសល្យវិច័យបឋម និងការរកឃើញផ្សេងទៀត៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        33
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        44
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm