ប្រមុខការទូតអ៊ីរ៉ង់៖ អ៊ីរ៉ង់បដិសេធផែនការដោះស្រាយជម្លោះរបស់លោក បៃដិន នៅតំបន់ហ្កាហ្សា

2024/07/17 10:31:16 pm        46

រដ្ឋមន្ត្រីការបរទេសស្តីទីរបស់អ៊ីរ៉ង់ លោក Ali Bagheri Kani បាននិយាយថា អ៊ីរ៉ង់បដិសេធផែនការរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន សម្រាប់ការដោះស្រាយជម្លោះ នៅតំបន់ហ្កាហ្សា ហើយថ្កោលទោសទីក្រុងវ៉ាស៊ីនតោនថា មិនមែនជា «អ្នកសម្របសម្រួលដ៏ស្មោះត្រង់» ដោយសារតែការផ្គត់ផ្គង់អាវុធដ៍គ្រោះថ្នាក់របស់ខ្លួន ដល់អ៊ីស្រាអែល។

លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Newsweek ប្រចាំសប្តាហ៍ថា៖«យើងជឿជាក់ថា ក្នុងន័យនេះ សហរដ្ឋអាមេរិក មិនមែនជាអ្នកសម្របសម្រួលដ៏ស្មោះត្រង់មួយទាក់ទងនឹងបញ្ហាប៉ាឡេស្ទីន និងតំបន់ហ្កាហ្សានោះទេ»។ «សព្វថ្ងៃនេះ សហរដ្ឋអាមេរិក គឺជាប្រទេសដ៏ធំបំផុត និងសំខាន់បំផុត ដែលផ្តល់អាវុធទំនើបៗ ដល់ជនជាតិជ្វីហ្វ ដើម្បីសម្លាប់មនុស្សស្លូតត្រង់ និងគ្មានទីពឹង នៅទូទាំងតំបន់ហ្កាហ្សា និងប៉ាឡេស្ទីន រួមទាំងស្ត្រី កុមារ យុវជននិងមនុស្សចាស់ផងដែរ»។

លោកបាននិយាយទៀតថា៖«ប្រសិនបើជនជាតិអាមេរិក មានភាពស្មោះត្រង់ទាក់ទងនឹងការសម្រុះសម្រួលនោះ ពួកគេមិនចាំបាច់ធ្វើរឿងធំនោះទេ គឺគ្រាន់តែបញ្ឈប់ការផ្តល់អាវុធដ៏គ្រោះថ្នាក់ ទៅឲ្យអ៊ីស្រាអែល នោះគ្រប់គ្រាន់ទៅហើយ ហើយលោកក៏បានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខUN ប្រើប្រាស់សក្តានុពល និងសមត្ថភាពទាំងអស់របស់ខ្លួន ដើម្បីបញ្ឈប់ក្រុមជនជាតិជ្វីហ្វ ពីការបន្តនូវអំពើឃោរឃៅ និងការសម្លាប់ប្រជាជនស្លូតត្រង់ នៅតំបន់ហ្កាហ្សា ជាពិសេសស្ត្រី និងកុមារ»។

គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី ១៥ ខែកក្កដា លោក Bagheri Kani បានទៅដល់ទីក្រុងញូវយ៉ក ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់    រដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានភាព នៅមជ្ឈិមបូព៌ា។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        77
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        121
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm