សហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បង្ហាញការគាំទ្រសម្តេចធិបតីមិនឱ្យរថយន្តតាក់ស៊ី អគ្គិសនី​បរទេសធ្វើអាជីវកម្មនៅកម្ពុជា

2024/07/17 11:20:09 pm        317

សហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានសហភាពសហជីពការងារសន្តិភាព សមាគម​សាមគ្គី​អាជីវករក្រៅប្រព័ន្ធដើម្បីសន្តិភាព និងសមាគមសារព័ត៌មានសុក្រឹត បានចេញញត្តិ​គាំទ្រ​ប្រសាសន៍​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមិនបានអនុញ្ញាតឱ្យរថយន្តតាក់ស៊ីអគ្គិសនី របស់បរទេស និងប្រទេសជិតខាង ចូលមកប្រកបអាជីវកម្មនៅក្នុងប្រទេស។

តាមរយៈញត្តិគាំទ្រចុះថ្ងៃទី១៦ ខែកក្កដា សហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបង្ហាញ​ការ​គាំទ្រ​ចំពោះ​ប្រសាសន៍សម្តេចធិបតីតាមរយៈសារសំឡេងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ដែល​សម្តេច​មិន​បាន​អនុញ្ញាតឱ្យចេញអាជ្ញាប័ណ្ណរថយន្តតាក់ស៊ីអគ្គីសនីរបស់បរទេស និងប្រទេសជិតខាង ចូល​មកប្រកប អាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បញ្ជាក់តាមរយៈ​ញត្តិ​គាំទ្រ​នោះ​បញ្ជាក់ថា «តាមរយៈ​សារ​សំឡេង​ពិសេស សម្តេចមហាបវរធិបតី ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា មានចិត្តរំភើប រីករាយ​យ៉ាងក្រៃលែង ជាពិសេសបងប្អូនអាជីវករ អ្នករត់ម៉ូតូឌុប កង់បី សេដ្ឋកិច្ចក្រៅប្រព័ន្ធ និង​រថយន្ត​តាក់​ស៊ីគ្រ​ប់ប្រភេទ។»

ប្រភពដដែលបន្ថែមថា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់តាមបណ្តារាជធានីខេត្ត សូម​គាំទ្រ​នៅ​សារ​សំឡេងដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រ​កម្ពុជា​ ដែលបានដាក់ចេញនូវគោលនយោបាយជាតិយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ ដែល​តែង​​តែគិតគូរដល់សុខទុក្ខ របស់បងប្អូនអាជីវករ អ្នករត់ម៉ូតូឌុប កង់បី និងរថយន្ត​តាក់​ស៊ី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រឆាំងដាច់ខាត និងថ្កោល​ទោស​ចំពោះ​ក្រុម​ប្រឆាំង​ជ្រុល​និយម​មួយ​ចំនួនតូច ដែលមានចេតនាញុះញង់បង្កើតនូវព័ត៌មានមិនពិត ឱ្យប្រជាពលរដ្ឋយល់ច្រឡំ ចោទ​ប្រកាន់មកលើរាជរដ្ឋាភិបាលថា បានអនុញ្ញាតឱ្យរថយន្តតាក់​ស៊ី​អគ្គិសនី​បរទេស​មក​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        142
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        122
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm