អភិបាលខេត្តឧត្តរមានជ័យ អំពាវនាវដល់ប្រជាពលរដ្ឋដែលពុំទាន់​បានទទួលការចាក់វ៉ាក់សាំង​ ត្រូវមកចាក់វ៉ាក់ឲ្យបានគ្រប់ៗគ្នា

2021/08/30 06:16:34 pm        523

ឧត្តរមានជ័យ ៖ អភិបាលខេត្តឧត្តរមានជ័យ បានអំពាវនាវដល់ឲ្យប្រជាពលរដ្ឋ និងបងប្អូនពលករដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក រួមទាំងគ្រឹះស្ថានឯកជននានា ដែលកំពុងបំពេញការងារ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យទាំងអស់ ដែលនៅសេសសល់ពុំទាន់បានមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩កន្លងមកនោះ ត្រូវមកទទួលការចាក់វ៉ាក់សាំងដូសទី១ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៣០សីហារហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ នឹងជា​អនុប្រធាន​គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បាន​បន្ថែមទៀតថា គប្បី​បងប្អូនប្រជាពលរដ្ឋ​ដែល​ពុំទាន់​បានការទទួលចាក់វ៉ាក់សាំងនោះ ​ត្រូវ​ប្រញាប់​រួសរាន់​មកទទួលចាក់​ឲ្យបានគ្រប់ៗគ្នា ​ដោយការស្ម័ក្រចិត្ត ដោយមិនមានការ​បង្ខិតបង្ខំ​នោះឡើយ​ ដើម្បីការពារខ្លួនរបស់​បងប្អូន​ទប់ស្កាត់​ពី​ការឆ្លងជំងឺកូវីដ-១៩។

តាមគោលដៅមូលដ្ឋានឃុំសង្កាត់របស់ខ្លួន​ដែលអាជ្ញាធរបានរៀបចំ​រួមមាន​ ក្មេងចាប់ពីអាយុ១២ ឆ្នាំដល់ ១៧ឆ្នាំ រួមទាំងមនុស្សពេញវ័យផងដែរ។

យ៉ាងណាម៉ិញឯកឧត្តម បានបញ្ជាក់ថា ការដែលបងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បាន​ទទួលការ​ចាក់វ៉ាក់សាំង​ដើម្បីការពារខ្លួនគ្រប់ចំនួនបានគ្រប់ៗគ្នារួចហើយនោះ គឺវា​អាច​បង្កើន​នូវ​កោសិកា​ភាពស៊ាំក្នុង​សរីរាង្គ​របស់បងប្អូន ដើម្បីកាត់ផ្តាច់បាននូវការចម្លង​ពីវិរុសជំងឺកូវីដ-១៩នេះ​ ធ្វើឲ្យមាន​ការ​ថយចុះ​ច្រើន​នឹងមិនមានការឆ្លងបន្តទៀត ក្នុងសហគមន៍បាន។

បញ្ហាទាំងអស់នេះ គឺជាការយកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ពី​សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ដែលបាន​គិត​​នឹង​បារម្មណ៍​ពី​សុខភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ​គ្រប់រូប​ ដើម្បីឲ្យជៀសផុត​ពី​ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែល​ជាបញ្ហាមួយកំពុងតែប្រឈមខ្លាំងលើសកលលោកនេះ ៕ អត្ថបទ ៖ ឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        426
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        457
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        586

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm