ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីបាឋកថា ស្តីពី «វិស័យអធិការកិច្ច ការពង្រឹងគុណភាពស្ថាប័ន និងការលើកកម្ពស់អភិបាលកិច្ច» ​

2024/07/18 02:01:02 am        60

ភ្នំពេញ ៖ ​នៅព្រឹកថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីបាឋកថា ស្តីពី «វិស័យអធិការកិច្ច ការពង្រឹងគុណភាពស្ថាប័ន និងការលើកកម្ពស់អភិបាលកិច្ច» ជូនកម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ មន្រ្តីគ្រប់គ្រងរដ្ឋបាល និងមន្រ្តីមធ្យម ឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល។

ក្នុងកម្មវិធីបាបឋកថាដ៏មានសារៈសំខាន់នាព្រឹកនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល លោកជំទាវរដ្ឋលេខាធិការប្រចាំការ និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអធិការកិច្ច គណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល និងមន្ត្រីមធ្យម (ថ្នាក់គុណភាព) ដែលបានចូលរួមដោយផ្ទាល់ក្នុងសហសាល និងកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីមធ្យម (ថ្នាក់នវានុវត្តន៍ ថ្នាក់គុណធម៌) ព្រមទាំងមន្រ្តីក្រមការ ដែលបានចូលរួមតាមប្រព័ន្ធអនឡាញ (Microsoft Teams) សរុបចំនួន ៤២៤អង្គ/នាក់។

សូមជម្រាបជូនថា គោលបំណងសំខាន់នៃការរៀបចំបាឋកថានាថ្ងៃនេះ គឺ៖ ទី១.ដើម្បីផ្តល់ឱកាសដល់កម្មសិក្សាការី បានជួបប្រាស្រ័យទាក់ទង និងទទួលការណែនាំដោយផ្ទាល់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងទី២.គឺជាឱកាសដ៏មានតម្លៃសម្រាប់កម្មសិក្សាការី ដើម្បីទទួលបាននូវការចែករំលែកនូវចំណេះដឹង និងបទពិសោធការងារដ៏សម្បូរបែបលើវិស័យអធិការកិច្ចពី ឯកឧត្តមរដ្ឋមន្រ្តី ផងដែរ។ 

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធី អំពី(១) សាវតារក្រសួងអធិការកិច្ច ដែលជាស្ថាប័នត្រួតពិនិត្យដ៏មានសារៈសំខាន់នៅគ្រប់ដំណាក់កាលតាំងពីសម័យសង្គមរាស្ត្រនិយម រហូតមកដល់បច្ចុប្បន្ន, (២)​សមត្ថកិច្ចរបស់ក្រសួងក្នុងការធ្វើអធិការកិច្ចលើគ្រប់វិស័យនៃព្រះរាជាណាចក្រកម្ពុជា, (៣) ចក្ខុវិស័យរបស់ក្រសួងចំនួន៤, (៤) បេសកកម្មចម្បងរបស់ក្រសួងលើការងារអធិការកិច្ច, ការងារទទួល អង្កេតស្រាវជ្រាវ និងដោះស្រាយបណ្តឹង, ការងារតាមដានការអនុវត្តច្បាប់ និងការងារអប់រំផ្សព្វផ្សាយច្បាប់, (៤) លទ្ធផលការងាររបស់ក្រសួងសម្រេចបាននាពេលកន្លងមកដែលចូលរួមចំណែកក្នុងការពង្រឹងគុណភាពស្ថាប័ន ពង្រឹងអភិបាលកិច្ចល្អ និងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ, (៥) ទិសដៅការងារអាទិភាពបន្តរបស់ក្រសួង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។

ក្នុងកម្មវិធីនាព្រឹកនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ក៏បានយកឱកាសថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងឯកឧត្តម យក់ ប៊ុនណា ដែលបានអញ្ជើញឯកឧត្តមជាវាគ្មិននៅថ្ងៃនេះ និងបាន ផ្តល់ការគាំទ្រដល់ក្រសួងអធិការកិច្ច និងសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការនិងលើកកម្ពស់ការគាំទ្រពីគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាពមន្ត្រី។

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        118
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        99
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm