ព្រឹកស្អែក សម្តេចធិបតី និងលោកជំទាវនឹងអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីសម្តេចព្រះព្រហ្មរតនមន្នី ពិន សែមរាជបូព៌

2024/07/18 04:41:46 am        124

សៀមរាប: នៅព្រឹកថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ២០២៤ស្អែកនេះ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត នឹងអញ្ជើញជាអធិបតីក្នុងពិធី បញ្ចុះបឋមសិលាសាងសង់សារមន្ទីសម្តេចព្រះព្រហ្មរតនមន្នី ពិន សែមរាជបូព៌ ដែលមានទីតាំងស្ថិតនៅភូមិ វត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

តាមរយៈប្រជាពលរដ្ឋប្រគេន កាលពីពេលកន្លងមក សម្តេចព្រះព្រហ្មរតនមន្នី ពិន សែមបានប្រមូលវត្ថុបុរាណពីគ្រប់ទីកន្លែង ដើម្បីថែរក្សាទុក។ បច្ចុប្បន្ន វត្ថុសិល្បៈសរុបប្រមាណ ២៥៧៥វត្ថុ មានអាយុកាលតាំងពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ ត្រូវបានរក្សាទុកនៅវត្តរាជបូព៌ ខេត្តសៀមរាប។ សម្តេច ពិនសែម សព្វហទ័យប្រគល់វត្ថុទាំងនោះជូនទៅក្រសួងវប្បធ៌ម និង វិចិត្រសិល្បៈ ដើម្បីរក្សាទុកជាសម្បត្តិរបស់ជាតិ ដោយព្រះអង្គមានបំណងសុំត្រឹមសាងសាង់សារមន្ទីមួយ នៅក្នុងវត្តរាជបូព៌ ដើម្បីតាំងបង្ហាញ វត្ថុសិល្បៈ ជូនសាធារណៈជនចូលទស្សនា និង ស្វែងយល់។

សម្រាប់គម្រោងសាងសង់សារមន្ទីនេះ គ្រោងចំណាយថវិកា ១,០៣៩,៦៦០,៧៩ដុល្លាអាមេរិក រយៈពេលសាងសង់ ២៤ ខែ ប្លង់ស្ថាបត្យកម្មរចនាបទខ្មែរ មានទំហំបណ្តោយ ៣៤ម៉ែត្រ ទទឹង ២៦.៦ម៉ែត្រ ។

សូមបញ្ជាក់វត្តបូព៌ស្ថិតតាមដងស្ទឹងសៀមរាបត្រើយខាងកើត ក្នុងវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងទីធ្លាវត្តមានព្រះវិហារចាស់ ដែលមានគំនូរបុរាណរឿងរាមកេរ្តិ៍ ដ៏ល្អវិចិត្រនៅលើផ្ទៃជញ្ជាំងខាងក្នុង ហើយនៅលើបង្អួចខាងក្រៅ មានចម្លាក់លានដកស្រង់ចេញពីរឿងរាមកេរ្តិ៍ដ៏រស់រវើកដូចគ្នា។ ភស្តុតាងពីការវិភាគរូបថតពីលើអាកាសបានបង្ហាញថា ទីតាំងវត្តនេះស្ថិតនៅទីតាំងចាស់ ដែលអាចមានការប្រើប្រាស់តាំងពីសម័យ បុរាណ។

កាលពីឆ្នាំ២០២២ កន្លងទៅ​ ទស្សនាវដ្ដី Time Out ក៏បានបង្ហាញឈ្មោះតំបន់ទាំង១០ប្រចាំឆ្នាំ២០២២ ដែលជាតំបន់ដែលល្អបំផុតសម្រាប់ទស្សនាកម្សាន្ត ឬសម្រាកលំហែសម្រាប់វិស្សមកាល។ ប្រពន្ធ័ផ្សព្វផ្សាយនេះ បានគូសបញ្ជាក់ថា នៅភូមិវត្ដបូព៌នេះមានវត្តមួយដែលមានឈ្មោះថា ប្រាសាទវត្តបូព៌ ឬវត្តរាជបូព៌ ដែលមានភាពស្រស់ស្អាត និង ពន្លឺភ្លើងយ៉ាងចែងចាំង។ នៅក្បែរតំបន់នេះ មានសណ្ឋាគារ និង ផ្ទះសំណាក់ជាច្រើនដូចជា សណ្ឋាគារ Viroth និង Treeline Urban Resort ដែលត្រូវបានចុះបញ្ជីជាចំណុចលេចធ្លោ រួមជាមួយនឹងភោជនីយដ្ឋាន Tevy’s Place ដែលបម្រើអាហារសរីរាង្គដ៏ឈ្ងុយឆ្ងាញ់ ហើយបានផ្តល់ឱកាសការងារជាច្រើនដល់ស្ត្រីក្នុងតំបន់ផងដែរ៕

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        1
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        95
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm