ភូមិចំនួន៤ នៅស្រុកបូទុមសាគរ ត្រូវបានប្រកាសថាអស់គ្រាប់មីន

2024/07/18 08:37:15 pm        354

កោះកុង៖ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ថ្លែងនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះថា ភូមិតាំកន់ ភូមិព្រលាន ភូមិចំការលើ និងភូមិថ្មស ក្នុងភូមិសាស្រ្តស្រុកបូទុមសាគរអស់គ្រាប់មីន ហើយចាប់ពីថ្ងៃនេះតទៅ។

លោកអភិបាលរងខេត្តកោះកុង បន្តក្នុងពិធីប្រកាសអស់គ្រាប់មីន នៅភូមិថ្មស ឃុំថ្មសថា ក្នុងនាមលោកជាអាជ្ញាធរដែនដីខេត្ត លោកពិតជាមានក្តីរំភើបរីករាយ ចំពោះសមិទ្ធផល​ដ៏ត្រចះត្រចង់ ​ដោយលោក បានចាត់ទុកជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ភូមិទាំង៤ ​នៃស្រុកបូទុមសាគរ ខេត្តកោះកុង ដែលទទួលបានជោគជ័យ ប្រកបដោយមោទកភាព ក្នុងការកម្ចាត់ឃាតករលាក់មុខ ដែលបានលាក់ខ្លួនកប់ក្នុងដីជាង៤០ឆ្នាំ ហើយបានសម្លាប់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើឱ្យធ្លាក់ខ្លួនពិការ ​ក្លាយខ្លួនជាស្ត្រីមេម៉ាយ ​កុមារកំព្រា ដោយសារតែមរតកសង្គ្រាមដែលបាន បន្សល់ទុក គឺគ្រាប់មីននេះឯង។

លោក ស្រេង ហុង រម្លឹកពីអតីតកាលដែរថា ខេត្តកោះកុង ក៏ដូចជាបណ្តាខេត្តមួយចំនួន​នៅ​ប៉ែកនារតី ដែលមានព្រំប្រទល់ជាប់នឹង ​ប្រទេសថៃ ​ជាតំបន់សមរភូមិ ​ដែល​ទទួល​រងគ្រោះយ៉ាង​ធ្ងន់ធ្ងរពីវិបាក នៃសង្គ្រាមរ៉ាំរ៉ៃ ទាំងសង្គ្រាម ​សម័យសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ ណុល និងសង្គ្រាមសម័យរបបកម្ពុជា ​ប្រជាធិបតេយ្យប្រល័យពូជសាសន៍ ​ប៉ុល ពត ដែលបាន​បន្សល់​ទុកនូវយុទ្ធភណ្ឌមិនទាន់ផ្ទុះ​ និង​គ្រាប់មីននៅក្រោមដីជាច្រើន ​ដែល​ឃាតករ​លាក់មុខ​ទាំងនេះ ​នៅ​តែបន្ត​គំរាមកំហែង​ ដល់អាយុ ជីវិតប្រជាពលរដ្ឋ ​ជាពិសេសបាន​បន្សល់ទុកនូវ​សោកនាដកម្ម​យ៉ាង​ឈឺចាប់ ​ដល់ក្រុមគ្រួសារ ​រងគ្រោះដែលបាត់បង់អាយុជីវិត ពិការដោយ​សារគ្រាប់មីន ​និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

លោកអភិបាលរងខេត្ត ​សង្កត់ធ្ងន់ទៀតថា​ បើក្រឡេកមើលទៅអតីតកាល​នៅសម័យ​សង្គ្រាម​ចន្លោះឆ្នាំ១៩៦៥-១៩៧៣ ស្ថានភាព ​ការទម្លាក់គ្រាប់បែកមកលើទឹកដីកម្ពុជា​មាន​ទំហំខ្លាំងក្លាណាស់ ប្រមាណ ២,៨លានតោន ដោយបានសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ប្រមាណ ​៥០ម៉ឺននាក់ និង​បំផ្លាញភូមិឋាន​ ផ្ទះសម្បែងគ្មានសេសសល់រាប់ម៉ឺនកន្លែង។ ​បញ្ហានេះ បានក្លាយ​ទៅ​ជាវិនាសកម្មដ៏ធំធេងសម្រាប់ប្រជាជនកម្ពុជា ​និយាយជារួម និងសម្រាប់ប្រជាជន​ខេត្តកោះកុងនិយាយដោយឡែក។ ​ថ្នាក់ដឹកនាំសម្ដេចតេជោ ​ក៏បានគិតគូរយកចិត្តទុកដាក់​អំពី​សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រ ​ចំណាត់ការ និងផែនការ​សកម្មភាពនានា ​ដើម្បី​បញ្ចៀសការគ្រោះថ្នាក់ ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋដោយសារមីន និង​សំណល់ជាតិផ្ទុះពីសង្គ្រាម​ ដែលរួមមាន កម្មវិធីសកម្មភាពមីនមនុស្សធម៌​នៅកម្ពុជាដោយ​បាន​ចាប់ផ្ដើមនៅឆ្នាំ១៩៩២ ការ​បញ្ចូល​បញ្ហាមីនទៅក្នុងគោលដៅ​អភិវឌ្ឍន៍-សហសវត្សរ៍​កម្ពុជា ការដាក់​ចេញនូវផែនការយុទ្ធសាស្ត្រជាតិសកម្មភាព មីនជាបន្តបន្ទាប់ ​ជាពិសេសការ​ផ្តួចផ្តើម​បង្កើតគម្រោង សម្ដេចតេជោ ​សម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្ដល់ដីមានសុវត្ថិភាព បង្កើតស្នាមញញឹម» និងទទួលបានការគាំទ្រ​ និងយកចិត្តទុកដាក់ខ្ពស់ពី ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​ក្នុងការចូលរួមលើកកម្ពស់ជីវភាពរស់នៅ ​និង​ផ្ដល់​ស្នាមញញឹម​ជូនដល់បងប្អូន​ប្រជាពលរដ្ឋ។ ជាក់ស្តែង សម្ដេចធិបតី​ បាន​នឹងកំពុងបន្តមរតក ​និងទទួល​បេសកកម្ម​ដ៏ធំធេងពី​សម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាពរបស់​ប្រជាជនកម្ពុជា បានធ្វើឱ្យការងារ​បោសសម្អាតមីន​នៅក្នុងភូមិ ចំនួន៤ (ភូមិតាំកន់ ភូមិព្រលាន ភូមិចំការលើ និងភូមិថ្មស) ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង សម្រេចបាននូវលទ្ធផលត្រចះត្រចង់​ និងត្រូវបានប្រកាសជាផ្លូវការ​ ជាភូមិអស់មីន នៅថ្ងៃនេះ ៕ អត្ថបទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        82
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        141
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        253

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm