គ្រឿងញៀនឆ្លងដែនខុសច្បាប់ទម្ងន់ជិត៩គីឡូក្រាមត្រូវបានចាប់ និងឃាត់ខ្លួនជនសង្សយ័ម្នាក់​នៅក្នុងភូមិសាស្ដ្រខេត្តស្វាយរៀង

2024/07/18 08:41:00 pm        233

គ្រឿងញៀនជិត៩គីឡូក្រាម និងជនសង្ស័យម្នាកើជាជនជាតិវៀតណាម ត្រូវបាន​សមត្ថកិច្ច​ខេត្ត​ស្វាយរៀងធ្វើការចាប់ឃាត់ខ្លួនក្នុងពេលដឹកជញ្ជូននៅភូមិសាស្ត្រទឹកដីស្រុកស្វាយទាប។ 

​សមត្ថកិច្ច ឲ្យដឹងនៅថ្ងៃទី១៧ ខែកក្កដានេះ ថា ដោយអនុវត្ត​តាមបទ​បញ្ជា​ដ៏ម៉ឺងម៉ាត់​របស់​លោក​ឧត្តម​សេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ត្រី ប៉ាន់ ស៊ីរ៉ូ ស្នង​ការ​រង​ទទួលផែនការងារព្រំដែន និងលោកវរសេនីយ៍ទោ គង់ សាគុន ស្នងការរង​ទទួល​ដឹកនាំ​វរ​សេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១១ព្រមទាំងមានការសម្របសម្រួលផ្ទាល់ពីលោកដូរ៉ា អង្គប្រទានព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៥:៣០នាទី នៅចំណុចផ្លូវខ្សែក្រវាត់ព្រំដែនចន្លោះ​បង្គោល​ព្រំដែន​លេខ១៦១-១៦២/ ១ស្ថិតក្នុង ភូមិ អូតាមោ ឃុំ មនោរម្យ ស្រុក ស្វាយទាប ខេត្តស្វាយរៀង កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វាតំបន់ព្រំដែន ព្រៃតាអី វរសេនាតូចការពារ​ព្រំដែន៦១១បានចេញល្បាតនៅតាមបន្ទាត់ខ្សែក្រវាត់ព្រំដែន។ 

 ប្រភពបានបន្តទៀតថាខណៈកំពុងចេញចំណុចខាងលើក៏បានជួបមុខសញ្ញាសង្ស័យជនជាតិវៀតណាមចំនួន០២នាក់ជិះម៉ូតូ០២គ្រឿង ដោយមានការសង្ស័យសមត្ថកិច្ចក៏បានហៅឱ្យឈប់ដើម្បីត្រួតពិនិត្យកញ្ចប់កេសអីវ៉ាន់ដែលជនសង្ស័យដឹកតាមម៉ូតូ ពេលនោះជនសង្ស័យដឹងខ្លួនក៏ផ្តួលម៉ូតូនិងកញ្ចប់អីវ៉ាន់ចោលរួចរត់គេចខ្លួនចូលទៅក្នុងទឹកដីប្រទេសវៀតណាម នៅពេលកម្លាំងដេញតាមជនសង្ស័យនោះជនសង្ស័យក៏បានដកអាវុធខ្លីបាញ់សំដៅមកលើសមត្ថកិច្ចជាច្រើនគ្រាប់ តែមិនបង្កឱ្យមានគ្រោះថ្នាក់មកលើកម្លាំងនោះទេ។ 

  នៅពេលត្រួតពិនិត្យកេសអីវ៉ាន់ដែលជនសង្ស័យទម្លាក់ចោលសមត្ថកិច្ចបានឆែកក្នុងកេសអីវ៉ាន់ឃើញមានវត្ថុតាងមួយចំនួនរួមមាន ម្សៅក្រាមពណ៌សថ្លាជាថ្នាំញៀនប្រភេទកេតាមីនចំនួន០៩កញ្ចប់ ទម្ងន់សុទ្ធ៨៨៦៣,៧៣ក្រាម(៨គីឡូ៨៦៣.៧៣ក្រាម), បង់អាវុធខ្លី០១ មានគ្រាប់០៤គ្រាប់, សំបកផ្ទុះ០៣  ម៉ូតូ០២គ្រឿង និងអត្តសញ្ញាណប័ណ្ណជនជាតិវៀតណាម០១សន្លឹក។ 

 តាមរយៈកិច្ចសហប្រតិបត្តិការនៃការបញ្ជូនព័ត៌មានពីសមត្ថកិច្ចកម្ពុជាបានទាន់ពេលវេលានៅវេលាម៉ោង០៧ព្រឹកក្នុងថ្ងៃដដែល សមត្ថកិច្ចវៀតណាមបានបន្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមបាន០១នាក់នៅក្នុងទឹកដីប្រទេសវៀតណាម រីឯបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន។ 

បច្ចុប្បន្ន សំណុំរឿងរួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញផែនការងារ​ប្រឆាំងគ្រឿងញៀន​បញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        107
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        89
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        83

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm